Connect with us

ព័ត៌មានជាតិ

លោក លឹម គានហោ បន្តចុះពិនិត្យស្ថានភាពទឹក នៅប្រព័ន្ធធារាសាស្ត្រចំនួនពីរ ក្នុងខេត្តកំពង់ធំ

ភ្នំពេញ៖ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០នេះ ក្នុងដំណើរបេសកកម្ម ដើម្បីធ្វើការវាយតម្លៃ ការខូចខាត និងវឌ្ឍនភាព នៃការជួសជុលបន្ទាន់ នូវប្រព័ន្ធធារាសាស្រ្ត ដែលរងផលប៉ះពាល់ ដោយសារជំនន់ទឹកភ្លៀង នាពេលកន្លងមក បានដឹកនាំក្រុមមន្រ្តីបច្ចេកទេស និងលោកប្រធានមន្ទីរធនធានទឹក ខេត្តកំពង់ធំ ចុះពិនិត្យស្ថានភាពទឹក នៅប្រព័ន្ធ ធារាសាស្ត្រ ស្ទឹងជីនិត និងប្រព័ន្ធ ធារាសាស្ត្រ តាំងក្រសាំង ស្ថិត ក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ ដែលពេលនេះកំពុងមានបរិមាណទឹកពេញបរិបូរណ៍ សម្រាប់បម្រើការងារ បង្កបង្កើនផល នាពេលខាងមុខ ។

តាមរយ:ការតាមដានជាប់ ជាប្រចាំ និងចុះពិនិត្យជាក់ស្តែង នាព្រឹកនេះបានបញ្ជាក់ឲ្យឃើញថា ខេត្តកំពង់ធំ ជាខេត្តទទួលរងគ្រោះ ដោយទឹកជំនន់តិចជាង បណ្តាខេត្តនានា និងកំពុងមានបរិមាណទឹក គ្រប់គ្រាន់នៅក្នុងអាងទឹកផងដែរ ៕

Click to comment

Leave a Reply

Your email address will not be published.

Facebook