Connect with us

កងកម្លាំងប្រដាប់អាវុធ

អាមេរិក បំបែកកំណត់ត្រាទៀតថ្មីហើយ លើករណីឆ្លងជំងឺកូវីដ-១៩ ប្រចាំថ្ងៃរហូតដល់ជិត ១,៥លានករណី ត្រឹម ២៤ម៉ោង

វ៉ាស៊ីនតោន៖ ប្រទេសអាមេរិកយោងតាមទិន្នន័យចុងក្រោយ របស់សាកលវិទ្យាល័យ Johns Hopkins បានឱ្យដឹងថា សហរដ្ឋអាមេរិក បានបំបែកកំណត់ត្រាករណីឆ្លងជំងឺកូវីដ-១៩ ប្រចាំថ្ងៃម្តងទៀត ខណៈដែលករណីថ្មីចំនួនជិត ១,៥លានករណីត្រូវបានរាយការណ៍ នៅទូទាំងប្រទេស នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិន ស៊ិនហួ ដែលអង្គភាពកម្ពុជាសន្តិភាព ទទួលបាននៅ ថ្ងៃ ពុធ ទី១២ ខែ មករាឆ្នាំ២០២២។

ការឆ្លងកូវិដ១៩ ថ្មីសរុបចំនួន ១,៤៨១,៣៧៥ករណី និងការស្លាប់ថ្មីចំនួន ១៩០៤នាក់ ត្រូវបានរាយការណ៍កាលពីថ្ងៃចន្ទ។ ការកើនឡើង នៃករណីក្នុងរយៈពេល តែមួយថ្ងៃ បានបង្កើតកំណត់ត្រាថ្មីមួយ នៅជុំវិញពិភពលោក ចាប់តាំងពីការចាប់ផ្តើម នៃជំងឺរាតត្បាត។

ប្រទេសនេះ បានកត់ត្រាករណីឆ្លងជំងឺកូវីដ-១៩ សរុបចំនួនជាង ៥២៧០០០០ករណីក្នុងសប្តាហ៍កន្លងទៅ ដោយបានបំបែកកំណត់ត្រា ដែលបានកំណត់ក្នុងសប្តាហ៍មុនចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី ០៨ ខែមករា។

ការកើនឡើងចុងក្រោយបំផុត នៃជំងឺកូវីដ-១៩ នៅសហរដ្ឋអាមេរិក ដែលជំរុញដោយទម្រង់ឆ្លងថ្មីអូមីក្រុង កំពុងនាំឱ្យមានការសម្រាកនៅមន្ទីរពេទ្យខ្ពស់ និងកង្វះបុគ្គលិកថែទាំសុខភាពធ្ងន់ធ្ងរ នៅក្នុងប្រទេសមហាអំណាចមួយនេះ។

ប្រទេសនេះមានអ្នកជំងឺ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យថ្មីជាមធ្យមជាង ១៨៥០០នាក់ ក្នុងមួយថ្ងៃ ដោយបង្កើតកំណត់ត្រាថ្មីចាប់តាំងពីមជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺរបស់សហរដ្ឋអាមេរិក (CDC) បានចាប់ផ្តើមតាមដានទិន្នន័យពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០កន្លងមក បច្ចុប្បន្នប្រទេសនេះបានបំបែកកំណត់ត្រានៅអ្នកឆ្លងកូវិដ១៩ ច្រើនជាងគេដោយស្ថិតិថ្ងៃនេះមានអ្នកឆ្លងរហូតដល់១,៥លាននាក់ត្រឹម២៤ម៉ោងប៉ុណ្ណោះ។

ការសម្រាកនៅមន្ទីរពេទ្យថ្មី បានកត់សម្គាល់ការកើនឡើង ៣២,៧ភាគរយកាលពីសប្តាហ៍មុន។ មន្ត្រីសុខាភិបាលបានឲ្យដឹងថា អ្នកដែលមិនបានចាក់ថ្នាំបង្ការជំងឺ បានជំរុញឱ្យមន្ទីរពេទ្យសហរដ្ឋអាមេរិក ឈានដល់ការឆ្លងរាតត្បាតកម្រិតខ្ពស់មិនធ្លាប់មានពីមុនមក។

សូមបញ្ជាក់ថាការស្លាប់ដោយសារជំងឺកូវីដ-១៩ ក៏កំពុងកើនឡើងផងដែរ។ ទិន្នន័យរបស់ CDC បង្ហាញថា ប្រទេសនេះជាមធ្យមមានអ្នកស្លាប់ជាង ១៥០០ នាក់ជារៀងរាល់ថ្ងៃ ដែលជាកម្រិតខ្ពស់ថ្មីមួយចាប់តាំងពីពាក់កណ្តាលខែតុលា ឆ្នាំមុននេះជាកំណត់ត្រាដ៏គួរឪ្យបារម្មណ៍បំផុតសម្រាប់ពិភពលោកពុំមែនសម្រាប់តែប្រទេសអាមេរិកនោះទេ៕

Click to comment

Leave a Reply

Your email address will not be published.

Facebook