Connect with us

ចំណេះដឹង-អប់រំ

អាមេរិក គ្រោះថ្នាក់ចរាចរណ៍ដំបូងមិនដែលធ្លាប់មាន គឺ រថភ្លើងបុកយន្តហោះ

    ប៉ូលិសនៅទីក្រុង Los Angeles រដ្ឋកាលីហ្វ័រញ៉ា  បានទាញភីឡុតចេញពីយន្តហោះ Cessna     ប៉ុន្មានវិនាទី   មុនពេលដែលយន្តហោះត្រូវរថភ្លើងបុកកាលពីថ្ងៃអាទិត្យ។

ប៉ូលិសនៅទីក្រុង Los Angeles រដ្ឋកាលីហ្វ័រញ៉ា បានទាញភីឡុតចេញពីយន្តហោះ Cessna ប៉ុន្មានវិនាទី    មុនពេលដែលយន្តហោះត្រូវរថភ្លើងបុកកាលពីថ្ងៃអាទិត្យ។

វីដេអូដ៏គួរឲ្យរន្ធត់ដែលទទួលបានដោយ Reuters បានបង្ហាញពីមន្រ្តីជាច្រើននាក់   រំដោះបុរសម្នាក់ចេញពីយន្តហោះនៅក្នុងសង្កាត់ Pacoima។ មន្ត្រីនិងអ្នកបើកយន្តហោះ ស្ថិតនៅប៉ុន្មានម៉ែត្រប៉ុណ្ណោះពីផ្លូវដែក     នៅពេលរថភ្លើងឆ្លងកាត់ បុកកម្ទេចយន្តហោះ។

លោក Luis Jimenez អ្នកនិពន្ធបទភ្លេងអាយុ២១ឆ្នាំដែលថតជាប់វីដេអូនេះ      បាននិយាយថា “យន្តហោះ ហោះឡើងមិនរួច          ហើយបានចុះចតលើផ្លូវរថភ្លើងនៅចំណុចប្រសព្វមួយ។ ប៉ុន្មានវិនាទីប៉ុណ្ណោះ         មុនពេលគ្រោះថ្នាក់កើតឡើង ប៉ូលិសបានជួយសង្គ្រោះអ្នកបើកយន្តហោះ ហើយបំណែកនៃកម្ទេចកម្ទីស្ទើរតែហោះមកចំខ្ញុំ”។

យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឲ្យដឹងថា    អ្នកបើកយន្តហោះបានទទួលការព្យាបាលរបួសដាច់សាច់ និងស្នាមជាំ ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក​បាន​រាយការណ៍​ថា       គ្មាន​នរណា​ម្នាក់​នៅ​លើ​រថភ្លើង​នោះ​រង​របួស​ទេ     នាយកដ្ឋានប៉ូលិសបានសាទរដល់មន្ត្រីរបស់ខ្លួន     ដោយនិយាយនៅក្នុង Twitter ថា ពួកគេបានបង្ហាញពីវីរភាព និងសកម្មភាពយ៉ាងរហ័ស ក្នុងការជួយសង្គ្រោះជីវិតអ្នកបើកយន្តហោះ៕

 

ដោយខ្ញុំបាទ   ចាន់  សឿន កម្ពុជាសន្តិភាព ១២/០១/២២

 

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook