Connect with us

ព័ត៌មានជាតិ

ព្រឹកថ្ងៃនេះអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ធ្វើសន្និសីទព័ត៌មានស្តីពី «វឌ្ឍនភាពមូលដ្ឋានឃុំ សង្កាត់ និងទិសដៅការងារបន្តរបស់ខេត្តកំពង់ស្ពឺ»

(ភ្នំពេញ)៖ អ្នកនាំពាក្យរបស់រាជរដ្ឋាភិបាលលោក ផៃ ស៊ីផាន  នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២នេះ នឹងរៀបចំសន្និសីទសារព័ត៌មានស្តីពី «វឌ្ឍនភាពមូលដ្ឋានឃុំ សង្កាត់ និងទិសដៅការងារបន្ត របស់ខេត្តកំពង់ស្ពឺ» តាមព័ត៌មានដែលអង្គភាពកម្ពុជាសន្តិភាពទទួលបាន នៅ ព្រឹក ថ្ងៃព្រហស្បតិ៍ ទី ១៣ ខែមករា ឆ្នាំ ២០២២។

ក្នុងសេចក្ដីជូនដំណឹងដែលអង្ភភាពកម្ពុជាសន្តិភាព ទទួលបាននៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២២នេះ បានបញ្ជាក់ថា សន្និសីទព័ត៌មាននេះ នឹងធ្វើឡើងនៅទីស្តីការគណៈរដ្ឋមន្ត្រី សាលសេរីភាព ជាន់ផ្ទាល់ដី។

សូ​មបញ្ជាក់ថាសន្និសីទសារព័ត៌មាននេះ ប្រព្រឹត្តឡើងក្នុងគោលបំណងបំផុស និងបង្ហាញជាសាធារណៈនូវយន្តការប្រជាធិបតេយ្យថ្នាក់ក្រោមជាតិ ជាប្រវត្តិសាស្ត្ររបស់កម្ពុជា និងផ្សព្វផ្សាយពីសមិទ្ធផល ដែលថ្នាក់មូលដ្ឋានខិតខំប្រឹងប្រែងបំពេញការងារសម្រេចបាន ក្នុងកិច្ចរក្សាបាននូវការជឿទុកចិត្ត ចូលរួម និងគាំទ្រទាំងស្រុងលើការដឹកនាំរបស់រាជរដ្ឋាភិបាលដែលធ្វើឪ្យប្រជាជនមានការសប្បាយចិត្តនិងដឹងគុណចំពោះប្រមុខរាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ ព្រះរាជាណាចក្រកម្ពុជា  ៕

Click to comment

Leave a Reply

Your email address will not be published.

Facebook