ភ្នំព្រះទេវៈ ស្ថិតនៅឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដែលភ្នំនេះមានជីវៈចម្រុះដែលមានតម្លៃវិទ្យាសាស្ត្រ និងអភិរក្សយើងមិនទាន់ដឹង មានសម្រស់ធម្មជាតិស្អាត និងជាកន្លែងកម្សាន្តមើលទេសភាព ស្រូបខ្យល់អាកាស និងទស្សនាប្រាសាទបុរាណ នេះបើតាមផេកក្រសួងបរិស្ថានផ្សាយនាព្រឹក ថ្ងៃទី១៣ ខែវិច្ឆិកានេះ ។

ភ្នំព្រះទេវៈ គឺជាតំបន់បេតិកភណ្ឌវប្បធម៌ដ៏ចំណាស់ ព្រោះដូនតាខ្មែរបានកសាងប្រាសាទព្រះទេវៈ នៅអំឡុងសម័យអង្គរ នៅលើភ្នំនោះ មានរឿងដំណាលថា ពីមុនព្រះអង្គចេក-ព្រះអង្គចម ធ្លាប់មានវត្តមាននៅភ្នំព្រះទេវៈ បច្ចុប្បន្នឃើញមានព្រះពុទ្ធរូបដ៏ធំមួយកសាងនៅជិតប្រាសាទ ភ្នំព្រះទេវៈ ក៏ជាតំបន់បេតិកភណ្ឌធម្មជាតិដ៏ស្រស់ដែរ ព្រោះធម្មជាតិបានបង្កើតភ្នំ មានអាយុកាលរាប់ម៉ឺនឆ្នាំ ៕





រៀបចំដោយ៖ ខ្ញុំបាទ ចាន់ សឿន កម្ពុជាសន្តិភាព ១៣/០១/២២