Connect with us

ចំណេះដឹង-អប់រំ

ប្រវត្តិប្រាសាទស្រី

       ប្រវត្តិប្រាសាទស្រី”ដែលបានកសាងឡើងមានអាយុកាលរាប់សតវត្សមកហើយនៅក្នុងចំណោមប្រាសាទជាច្រើនស្ថិតនៅក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។

     ប្រាសាទមួយនេះស្ថិតក្នុងទីតាំង វត្តប្រាសាទ នៅក្នុង ភូមិប្រាសាទ ឃុំដា ស្រុកកំពង់លែង ។ ដោយសារតែជាប្រាសាទចំណាស់និងកត្តាធម្មជាតិខ្វះការថែមទាំបានធ្វើឱ្យប្រាសាទមួយនេះកាន់តែរិចរិលដែលអាចនឹងបែកបាក់ដួលរលំ នៅថ្ងៃណាមួយមិនខាន ។

    តាមឯកសារប្រាសាទនេះបានកសាងឡើងក្នុងសតវត្សទី៩ក្នុងរចនាបថកំពង់ព្រះគឺសម័យកាលកសាងប្រាសាទកំពង់ព្រះ ស្ថិតក្នុងឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ដែរ ។ ប្រាសាទនេះកសាងឡើងដោយម្ចាស់ក្សត្រីជ័យទេវី ។

       មានរឿងដំណាលថា ពេលកសាងប្រាសាទនេះ គឺមានប្រាសាទមួយទៀត ឈ្មោះប្រាសាទប្រុស ដែលនៅមិនឆ្ងាយពីគ្នា  ការកសាងប្រាសាទទាំង២ គឺអ្នកកសាងស្រី និងប្រុសបានដាក់ការភ្នាល់គ្នាថា បើប្រុសចាញ់ស្រីគឺប្រុសត្រូវចូលទៅ ដណ្តឹងស្រី តែបើប្រុសឈ្នះគឺស្រីទៅដណ្តឹងប្រុស ។កាលណោះ ដោយសារចាញ់ល្បិចស្រីៗដែលបានលួចបង្ហោះភ្លើង គោមប្រុសៗស្មានតែផ្កាយព្រឹករះក៏នាំគ្នាឈប់ធ្វើ។ចំណែកស្រីៗបន្តធ្វើរហូតដល់ព្រឹកបានរួចរាល់មុនធ្វើអោយប្រុសចាញ់ ស្រី ទើបដំណរតមកសព្វថ្ងៃប្រុសៗត្រូវចូលដណ្តឹងស្រីដល់ផ្ទះ៕

រៀបចំដោយ៖ ខ្ញុំបាទ ចាន់ សឿន កម្ពុជាសន្តិភាព ១៣/០១/២២

 

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook