Connect with us

ព័ត៌មានជាតិ

សម្តេច ហ៊ុន​ សែន៖ សា្ថប័នសារព័ត៌មានទាំងអស់ បានលើកកម្ពស់សិទ្ធិសេរីភាពខាងសារព័ត៌មាន និង ធានាបាននូវសុខដុមនីយកម្មក្នុងសង្គម

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានផ្ញើសារលិខិត ជូនអ្នកសារព័ត៌មានជាតិ និង អន្តរជាតិ ក្នុង​​​ឱកាសទិវា នៃពិធីជំនួប រវាងប្រមុខរាជរដ្ឋាភិបាល ជាមួយអ្នកសារព័ត៌មានកម្ពុជា លើកទី៦ ថ្ងៃទី ១៤ ខែ មករា ឆ្នាំ ២០២២នេះ​។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា«ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងខ្លួនខ្ញុំផ្ទាល់ មានសេចក្តីសោមនស្សរីករាយដែលបានផ្ញើសារ ចូលរួមអបអរសាទរជូនបងប្អូនអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ដែលកំពុងបំពេញការងារលើវិស័យ ព័ត៌មាននៅទូទាំងព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសទិវាជំនួបរវាងប្រមុខរាជរដ្ឋាភិបាលកម្ពុជាជាមួយ អ្នកសារព័ត៌មានកម្ពុជា ដែលជាទម្លាប់ត្រូវបានប្រារព្ធធ្វើឡើងនាថ្ងៃទី១៤ ខែមករា រៀងរាល់ឆ្នាំ ហើយក៏ សូមអធ្យាស្រ័យចំពោះបងប្អូនអ្នកសារព័ត៌មានទាំងអស់ដែលរយៈពេលពីរឆ្នាំចុងក្រោយនេះរាជរដ្ឋាភិបាល អាក់ខានមិនបានរៀបចំពិធីជួបជុំដ៏មានសារៈសំខាន់ ដោយសារការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ទ្រង់ទ្រាយធំចូលក្នុងសហគមន៍របស់យើង»។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ទៀតថា ថ្វីត្បិតតែរាជរដ្ឋាភិបាលសម្រេចបិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ដែលជារលកទី៣  នៃការឆ្លងចូលសហគមន៍ទ្រង់ទ្រាយធំ ហើយបើកប្រទេសឡើងវិញ និង ​បើកឱ្យដំណើរការលើគ្រប់វិស័យ ព្រមទាំង បើកឱ្យមានពិធីជួបជុំឡើងវិញក៏ដោយ ក៏បញ្ហានេះ មិនអាចឱ្យយើងរៀបចំពិធីជួបជុំទ្រង់ទ្រាយធំដែលមាន មនុស្សចូលរួមរហូតដល់រាប់ពាន់នាក់ នៅក្នុងបរិវេណដែលគ្មានសុវត្ថិភាព និង ខ្វះការប្រុងប្រយ័ត្នចំពោះ ឱកាសវិលត្រឡប់មកវិញ នៃជំងឺដ៏កាចសាហាវនេះបានឡើយ។

១៤ មករា ឆាំ្ន២០២២នេះ គឺជាខួបលើកទី៦ ដែលត្រូវរៀបចំពិធីជំនួបរវាងប្រមុខរាជរដ្ឋាភិបាលកម្ពុជាជាមួយ អ្នកសារព័ត៌មានកម្ពុជា ក្នុងនាមប្រជាជាតិខ្មែរតែមួយក្នុងគោលបំណងបង្កើនសាមគ្គីភាព និងពង្រឹងភាពជា ដៃគូរវាងរាជរដ្ឋាភិបាលកម្ពុជា ជាមួយសា្ថប័នសារព័ត៌មានទាំងអស់ ដើម្បីលើកកម្ពស់សិទ្ធិសេរីភាពខាង សារព័ត៌មាន និងធានាបាននូវសុខដុមនីយកម្មក្នុងសង្គម រក្សាសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម និងជំរុញការអភិវឌ្ឍប្រកបដោយចីរភាព​​​​​នៅក្នុងព្រះរាជាណាចក្រកម្ពុជារបស់កម្ពុជា៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook