Connect with us

ព័ត៌មានទាន់ហេតុការណ៍

លោកស្រី យី​ង​ឡាក់ និងត្រូវទទួលទោសបន្ថែមទៀតបើតុលាការកឃើញ​ពី​បទ​ពុក​រលួយ

(បាងកក) ៖ នៅប្រទេសថៃ គណៈ​ក​ម្ម​ការ​ប្រឆាំង​អំពើ​ពុក​រលួយ​ថៃ (NACC) គ្រោង​ចោទប្រកាន់​អតីត​នាយក​រដ្ឋមន្ត្រី​លោកស្រី យី​ង​ឡាក់ ស៊ី​ណា​វ៉ា​ត្រា (Yingluck Shinawatra) និង​មន្ត្រី​មួយ​ចំនួន​ទៀត ទៅ​កាន់​តុលាការ​កំពូល​ពី​បទ​ខ្ជះខ្ជាយ​ថវិកា​២៤០​លាន​បាត​លើ​គម្រោង​ផ្សព្វផ្សាយ​ហេដ្ឋារចនាសម្ព័ន្ធ​កាលពី​ឆ្នាំ ២០១៣ តាមព័ត៌មានដែលអង្គភាពកម្ពុជា សន្តិភាព ទទួលបាននៅ​ សុក្រ ទី១៤ ខែ មករាឆ្នាំ ២០២២​។

ព្រះរាជអាជ្ញាថៃ​ធ្លាប់​ច្រានចោល​សំណុំរឿង​នេះ​ម្តង​រួច​មក​ហើយ ដោយហេតុ​ថា​គ្មាន​ភ​ស្ថុ​តាង​គ្រប់គ្រាន់តែពេលនេះស្រាប់តែមានគម្រោងឬហៅថាជាការរៀបចំដើម្បីកំចាត់លោកស្រី យី​ង​ឡាក់ ស៊ី​ណា​វ៉ា​ត្រា ដោយហេតុថា​ការបោះឆ្នោតសកលអាចនឹងកើតមាននៅពាក់កណ្តាលឆ្នាំ២០២៣ខាងមុខដែលគណបក្សរបស់លោកលោកស្រី យី​ង​ឡាក់ ស៊ី​ណា​វ៉ា​ត្រាអាចនឹងឈ្នះភ្លូកទឹកភ្លុកដីដែលហើយនេះជាក្តីបារម្មណ៍របស់គណបក្សកាន់អំណាចបច្ចុប្បន្ន។

លោក Niwatchai Kasemmongko អគ្គលេខាធិការ​នៃ​គណៈ​ក​ម្មការ​ប្រឆាំង​អំពើ​ពុក​រលួយ បាន​ថ្លែង​កាលពី​ថ្ងៃ​ពុធ ទី​១២ មករា ​ឪ្យដឺង​ថា លោក​រំពឹង​ថា​បណ្តឹង​របស់​គណៈ​ក​ម្មការ​នឹង​ទៅ​ដល់​តុលាការ​ក្នុង​រយៈពេល ២​ស​ប្តា​ហ៍​ទៀត​។

គួរបញ្ជាកើថាបណ្តឹង​នោះ​ក៏​នឹង​ដាក់​ប​ញ្ជូ​ល​ឈ្មោះ​មន្ត្រីជាន់ខ្ពស់​មួយ​ចំនួន​ផង​ដែរ​របស់​លោកស្រី យី​ង​ឡាក់ មាន​ដូច​ជា​លោក Suranand Vejjajiva ជា​អគ្គលេខាធិការ និង​លោក Niwatthamrong Boonsongpaisan អតីត​ឧបនាយករដ្ឋមន្ត្រី និង​ភាគី​ឯកជន​មួយ​ចំនួន​ទៀត​ដែល​បាន​ចូល​ក្នុង​គម្រោង​ផ្លូវ របស់​ក្រុមហ៊ុន Matichon Plc និង Siam Sport Syndicate Plc​។

គណៈ​ក​ម្មការ​ប្រឆាំង​អំពើ​ពុក​រលួយ​បាន​ចោទប្រកាន់​រដ្ឋាភិបាល​លោកស្រី យី​ង​ឡាក់​ ពី​បទ​បែង​ចែ​ខុសច្បាប់​និងការចាយវាយ​ខ្ជះខ្ជាយនូវ​ទឹកប្រាក់ ២៤០​លាន​បាត​ទៅ​កាន់​គម្រោង​ផ្លូវ​អនាគត​ថៃ​ឆ្នាំ ២០២០​។

លោក Niwatchai Kasemmongko​ថ្លែង​ថា គណៈ​ក​ម្ម​​ការ​បាន​ចាត់​ទុក​ការ​ចំណាយ​នោះ​ជា​ការ​ខ្ជះខ្ជាយ និង​ខូចប្រយោជន៍​របស់​រដ្ឋ​។ ដូច្ចនេះ ភាគី​ដែល​ពាក់ព័ន្ធ​ទាំងអស់​បាន​រំ​លោ​ភ​ច្បាប់ព្រហ្មទណ្ឌ​ពី​បទ​ក្លែងបន្លំ ច្បាប់​សេរី​រា​ង្គ​ស្តី​ពី​ការ​ទប់ស្កាត់ និង​បង្ក្រាប​អំពើ​ពុក​រលួយ និង​ច្បាប់​ស្តី​ពី​ការ​ឃុបឃិត​តម្លៃ​ក្នុង​គម្រោង​របស់​រដ្ឋាភិបាល​។

គម្រោង​ផ្សព្វផ្សាយ​អនាគត​ថៃ​ឆ្នាំ ២០២០ ត្រូវ​បាន​ដំណើរ​នៅ​ក្នុង​ឆ្នាំ ២០១៣ ដោយ​លេខាធិការដ្ឋាន​របស់​នាយក​រដ្ឋមន្ត្រី​តាម​ការ​ណែនាំ​របស់​នាយក​រដ្ឋមន្ត្រី យី​ង​ឡាក់ ស៊ី​ណា​វ៉ា​ត្រា​។

គួររំលឹកថាគម្រោង​នោះ​រួម​មានការ​តាំង​ពិ​ពណ៌ សិក្ខាសាលា និង​សកម្មភាព​ផ្សេង​ៗ​ទៀត​ដើម្បី​ផ្សព្វផ្សាយ​ពី​គម្រោង និង​ការ​ស្នើ​ច្បាប់​ដែល​អនុញ្ញាតិ​ឲ្យ​រដ្ឋាភិបាល​ធ្វើការ​ខ្ចីប្រាក់ ២​លាន​លាន​បាត​ដើម្បី​ផ្តល​ហិរញ្ញប្បទានដល់​គម្រោង​។

សូម​រម្លឹក​ថា នៅ​ថ្ងៃ​ទី ១២ ខែមីនា ឆ្នាំ ២០១៤ តុលាការ​ធម្ម​នុ​ញ្ញា​ថៃ​បាន​សម្រេច​ថា​ច្បាប់​នោះ​មិន​ត្រូវ​តាម​រដ្ឋ​ធម្ម​នុ​ញ្ញ ដូ​ច្នេះ​ព្រឹត្តិការណ៍​ទាំងអស់​ដែល​ធ្វើ​ឡើង​ត្រូវ​ចាត់ទុកជា​មោឃៈ ហើយ​ទឹកប្រាក់​ចំនួន ២៤០​លាន​បាត​ដែល​ចំណាយ​លើ​យុទ្ធនាការ​ជា​ការ​ខ្ជះ​ខ្ជាយ​ដែលធ្វើឪ្យបាត់បង់ប្រាក់ជាច្រើនទៅលើគម្រោងទាំងនោះ។

លោកស្រី យី​ង​ឡាក់ បាន​ភៀសខ្លួន​ចេញពី​ប្រទេស​នៅ​ក្នុង​ឆ្នាំ ២០១៧ ដោយ​មិន​បាន​បង្ហាញខ្លួន​នៅ​តុលាការ​កំពូល​នៅ​ថ្ងៃ​ទី ២៥ ខែសីហា ឆ្នាំ ២០១៧​សម្រាប់​សេចក្តីសម្រេច​លើ​គម្រោង​សន្យា​ទិញ​ស្រូ​វ​របស់​គាត់​។

ក្រោយមក តុលាការ​បាន​កាត់ទោស​គាត់​កំបាំង​មុខ​ឲ្យ​ជាប់គុក​រយៈពេល​៥​ឆ្នាំ​ពី​ទាក់ទង​នឹង​គម្រោង​អង្គរ​និងគម្រោងផ្សេងៗដូចខាងលើ៕

 

 

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook