Connect with us

ព័ត៌មានទាន់ហេតុការណ៍

របាយការណ៍មួយបង្ហាញថា វិបត្តិកូវីដ-១៩បានធ្វើឲ្យអត្រាការប្រើប្រាស់ស្រោមអនាម័យនៅលើពិភពលោកថយចុះ ៤០%ក្នុងរយៈពេល ២ឆ្នាំចុងក្រោយនេះ

អន្តរជាំតិ៖ របាយការណ៍មួយបានបង្ហាញថា តម្រូវការនៃការប្រើប្រាស់ស្រោមអនាម័យនៅទូទាំងពិភពលោកមានការថយចុះប្រមាណជា ៤០% ក្នុងអំឡុងពេលដែលពិភពលោកត្រូវប្រឈមនឹងការរាតត្បាតដោយជំងឺកូវី ១៩ នារយៈពេល ២ឆ្នាំចុងក្រោយនេះ។ បើតាមលោក Goh Miah Kait ដែលជានាយកប្រតិបត្តិនៃបណ្តាញសារព័ត៌មាន Nikkei Asia និងជាអ្នកដឹកនាំសម្រាប់ការស្រាវជ្រាវករណីខាងលើនេះបានឲ្យដឹងថា មូលហេតុដែលធ្វើឲ្យតម្រូវការប្រើប្រាស់ស្រោមអនាម័យមានការថយចុះមានដូចជា គ្លីនិក ឱសថស្ថាន ឬផ្សារជាច្រើនដែលមានលក់ស្រោមអនាម័យ ត្រូវបានបិទទ្វាក្នុងអំឡុងពេលបិទខ្ទប់ ដែលធ្វើឲ្យពលរដ្ឋមួយចំនួនពិបាករកទិញស្រោមអនាម័យមកប្រើប្រាស់ខ្លាំងណាស់។

កត្តាចម្បងមួយទៀតគឺពលរដ្ឋជាច្រើនត្រូវសម្ងំតែនៅក្នុងផ្ទះហើយបារម្ភ តែពីបញ្ហាសុខភាពនិងជីវភាព និងមិនសូវបានយកចិត្តទុកដាក់ចំពោះការប្រើប្រាស់ស្រោមអនាម័យក្នុងពេលរួមភេទនោះទេ។ ក្នុងរបាយការណ៍ខាងលើនេះក៏បានបង្ហាញផងដែរថា មានក្រុមហ៊ុនផលិតស្រោមអនាម័យដ៏ធំមួយនៅក្នុងប្រទេសម៉ាឡេស៊ីបានសម្រេចឈប់ផលិតស្រោមអនាម័យទាំងស្រុងតែម្តង ដោយក្រុមហ៊ុនបានងាកទៅផលិតស្រោមដៃពេទ្យវិញដើម្បីតម្រូវទៅតាមទីផ្សារជាក់ស្តែងក្នុងអំឡុងពេលមានការរាតត្បាតជំងឺកូវីដ ១៩។

គួរបញ្ជាក់ជូនថា របាយការណ៍ជាសកលនាពេលកន្លងមកធ្លាប់បានបង្ហាញថា ការពន្យាកំណើត ជាពិសេសដោយប្រើប្រាស់ស្រោមអនាម័យបានជួយកាត់បន្ថយអត្រាមានកូនដោយឥតគ្រោងទុកបានប្រមាណជា ៦លានករណី និងកាត់បន្ថយអត្រារំលូតកូនដោយគ្មានសុវត្ថិភាពបានប្រមាណជា ២លានករណីក្នុងមួយឆ្នាំសម្រាប់នៅតាមបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើននៅជុំវិញពិភពលោក៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook