Connect with us

ព័ត៌មានទាន់ហេតុការណ៍

ប្រមុខការទូតសិង្ហបុរី គាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា បុព្វហេតុនៅមីយ៉ាន់ម៉ា ដើម្បីអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ចំណុច

(ភ្នំពេញ)៖ លោកបណ្ឌិត វីវៀន បាឡាគ្រីសស្នាន់  (Vivian Balakrishnan) ប្រមុខការទូតសិង្ហបុរី បានបង្ហាញការគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសកម្ពុជា ក្នុងការប្រាស្រ័យទាក់ទងជាមួយភាគីពាក់ព័ន្ធទាំងអស់ ដើម្បីអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុច ឱ្យបានពេញលេញ និងទាន់ពេលវេលា នៅប្រទេស មីយ៉ាន់ម៉ា តាមព័ត៌មានដែលអង្គភាពកម្ពុជាសន្តិភាព ទទួលបាននៅព្រឹក ថ្ងៃសុក្រ ទី ១៤ ខែ មករា​ ឆ្នាំ ២០២២ ។

គួររំលឹកផងដែរថាការគាំទ្ររបស់ លោកបណ្ឌិត វីវៀន បាឡាគ្រីសស្នាន់ រដ្ឋមន្ត្រីការបរទេសសិង្ហបុរី បានធ្វើឡើងក្នុងឱកាសជួបសន្ទនាតាមទូរសព្ទជាមួយ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ហើយក៏ជាប្រេសិតពិសេសរបស់អាស៊ាន ដើម្បីសម្របសម្រួលលើបញ្ហាមីយ៉ាន់ម៉ាផងដែរ ដែលការគាំទ្របានជំរុញឪ្យប្រទេសកម្ពុជាមានទឹកចិត្តបន្ថែមទៀតក្នុងការជួយដល់ប្រទេសនិងប្រជាជនមីយ៉ាន់ម៉ាដែលកំពុងជួបការលំបាកជាពិសេសការផ្ទុះអាវុធដាក់គ្នារវាងជនជាតិភាគតិចនិងដ្ឋាភិបាលលោកមីន អោង ឡាំង  ធ្វើឪ្យប្រជាជនត្រូវភាសខ្លួន និងបាត់បង់លំនៅឋានជាច្រើនគ្រូសារ ។

លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានបញ្ជាក់ថា៖ «យើងទាំងពីរសោកស្តាយដែលកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ានដែលគ្រោងធ្វើនៅខេត្តសៀមរាបត្រូវបានលើកទៅពេលក្រោយ។ ខ្ញុំរីករាយណាស់ដែលឯកឧត្តមបានសម្ដែងការគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការប្រាស្រ័យទាក់ទងជាមួយភាគីពាក់ព័ន្ធទាំងអស់ ដើម្បីអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆ័ន្ទ៥ចំណុច ឱ្យបានពេញលេញ និងទាន់ពេលវេលានៅមីយ៉ាន់ម៉ា» នេះជាការទទួលខុសត្រូវខ្ពស់របស់ប្រទេសកម្ពុជា ជាពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ ព្រះរាជាណាចក្រកម្ពុជា ក្នុងនាមជាប្រធានអាស៊ាន​​​​​​​​​​​

សូមបញ្ចាក់ថា ភាគីទាំង២ បន្តសង្ឃឹមថា នឹងអាចចូលរួមចំណែកតាមដែលអាចធ្វើទៅបាន ដើម្បីជួយមីយ៉ាន់ម៉ាវិលទៅរកជីវភាពធម្មតាវិញ៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook