Connect with us

ព័ត៌មានទាន់ហេតុការណ៍

នៅដើមឆ្នាំ២០២២ នេះស្ថានទូត​អា​មេ​រិ​ក​នៅ​អ៊ី​រ៉ា​ក់ ត្រូវបាន​វា​យ​ប្រហារ​ដោយ​ក្រុម​ភេរវ​ករ

(អ៊ីរ៉ាក់) ៖ ក្នុងការវាយ្រហារនោះធ្វើឪ្យស្ត្រី​ម្នាក់ និង​កុមារ​ម្នាក់​បាន​រង​របួស នៅ​ពេល​គ្រាប់​រ៉ុ​ក​ក្កែត​ជា​ច្រើន​គ្រាប់​បាន​វា​យ​ប្រហារ​មក​លើ​តំបន់​បៃតង (Green Zone) ដ៏​រឹង​មាំ​នៃ​រដ្ឋធានី Baghdad រួម​ទាំង​ស្ថានទូត​អា​មេ​រិ​ក​ផង​ដែរ​។ នេះ​បើ​យោង​ស្ថានទូត​អា​មេ​រិ​ក និង​យោធា​អ៊ី​រ៉ា​ក់និយាយ​នៅ​ក្នុង​សេចក្តី​ប្រកាស​ តាមព័ត៌មានដែលអង្គភាពកម្ពុជាសន្តិភាពទទួលបាននៅ ព្រឹកថ្ងៃ សុក្រ ទី ១៤ ខែ មករា ឆ្នាំ២០២២។

យោងតាមសេចក្តីប្រកាសក្រសួងការបរទេស​អា​មេ​រិ​ក​និយាយឪ្យដឹង​ថា បុគ្គលិក​អា​មេ​រិ​ក​នៅ​ក្នុង​តំបន់​នោះ​មាន​សុវត្ថិភាព បន្ទាប់​ពី​មានការ​វា​យ​ប្រហារ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​នេះ។

ស្ថានទូត​ថ្លែង​ក្នុង​សេចក្តី​ប្រកាស​ថា «​បរិវេណ​ស្ថានទូត​រង​ការ​វា​​យ​ប្រហារ​ល្ងាច​នេះ​ដោយ​ក្រុម​ភេរវ​ករ​ដែល​ប៉ុនប៉ង​បំផ្លាញ​សន្តិសុខ អធិបតេយ្យភាព និង​ទំនាក់ទំនង​អន្តរជាតិ​របស់​ប្រទេស​អ៊ី​រ៉ា​ក់​» ជាពិសេសគឺបំផ្លាញឬបំបាកឥទ្ធិពលរបស់អាមេរិកនៅប្រទេស​អ៊ី​រ៉ា​ក់និងតំបន់ផងដែរ។

តាមសេចក្តី​ប្រកាស​បន្ត​ទៀត​ថា «​យើង​បាន​និយាយ​ជា​យូរ​មក​ហើយ​ថា​ការ​វា​យ​ប្រហារ​ប្រភេទ​នេះ​មិន​ត្រឹម​ជា​ការ​បំពាន​លើ​កន្លែង​ទូត​ប៉ុណ្ណោះ​ទេ តែ​ជា​ការ​រំ​លោ​​ភ​បំពាន​លើ​អធិបតេយ្យភាព​អ៊ី​រ៉ា​ក់​ទៀត​ផង​»​។

ចំណែក​យោធា​អ៊ី​រ៉ា​ក់​វិញ​និយាយ​ថា អំពើ​ភេរវកម្ម​ដ៏​កំសាក​បាន​កំណត់​គោលដៅ​លើ​ប្រជាជន​ស្លូតត្រង់​ដែល​នៅ​តំបន់​បៃតង​នៃ​រដ្ឋធានី Baghdad និង​ទីស្នាក់ការ​កណ្តាល​នៃ​បេសកកម្ម​ការទូត​ជាភេរវករដែលខ្វះបទពិសោធ។

ចំណែកក្រុមយោធា​បាននិយាយ​ថា​មី​ស៊ី​ល​ជា​ច្រើន​ត្រូវ​បាន​បា​ញ់​ចេញពី​តំបន់ Dora ស្ថិត​នៅ​ភាគ​ខាងត្បូង​រដ្ឋធានី Baghdad​។ បច្ចុប្បន្ន​កងកម្លាំង​សន្តិសុខ​កំពុងធ្វើការ​ស៊ើបអង្កេតរកក្រុមភេរវករទាំងនោះ​ថាជាក្រុមណាឪ្យពិតប្រាកដព្រោះមកដល់ពេលនេះពុំទាន់មានក្រុមណាចេញមុខទទួលខុសត្រូវនោះឡើយ។

តំបន់​បៃតង់​គឺជា​ទីតាំង​នៃ​ការិយាល័យ​រដ្ឋាភិបាល និង​ស្ថានទូត​បរទេស​ជា​ច្រើនរស់នៅ​។

សូមបញ្ជាក់ថាប្រធានាធិបតី​អ៊ី​រ៉ា​ក់​លោក Barham Salih បាន​ថ្កោលទោស​ការ​វា​យ​ប្រហារ​នោះ​ដោយ​បាន​លើក​ឡើង​ថា ការ​ដាក់​គោលដៅ​លើ​បេសកកម្ម​ការទូត និង​បង្ក​គ្រោះថ្នាក់​ដល់​ជន​ស៊ីវិល​គឺជា​អំពើ​ភេរវកម្ម​ឧ​ក្រិ​ដ្ឋ​កម្ម និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ផលប្រយោជន៍ និ​ង​កេរ្តិ៍ឈ្មោះ​អន្តរជាតិ​របស់​អ៊ី​រ៉ា​ក់​ទាំងមូល៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook