( ភ្នំពេញ)៖ នៅរសៀលថ្ងៃ ទី ១៤ ខែ មករា ឆ្នាំ២០២២ គណសង្ឃនាយក នៃ ព្រះរាជាណាចក្រកម្ពុជា បានផ្សឹក ព្រះទេវសត្ថា ពឿយ មេត្តា នៅពេលនោះផងដែរ នគរបាល ក៏បានចាប់បញ្ជួនទៅក្រសួងដើម្បីសាកសួរបន្តតាមនិតិវិធីច្បាប់ជាធរមាន ។ យើងមិនទាន់ដឹងច្បាស់ទេថាតើ ព្រះទេវសត្ថា ពឿយ មេត្តា នឹងត្រូវទទួលទោសអ្វីខ្លះនោះទេ ប៉ុន្តែអ្វីដែល អង្គភាពកម្ពុជាសន្តិភាពទទួលបាននៅ ពេលនេះ គឺ ព្រះ អង្គត្រូវបាននគរបាល ចាប់វាយខ្នោះបាត់ហើយ តើនេះជាបាបកម្មឬជាអ្វី ? កន្លងមកព្រះសង្ឃ ពឿយ មេត្តា គឺជាអ្នកដឹកនាំបាតុកម្មទាមទារវត្តខ្មែរនៅ ជប៉ុនដែលកសាងដោយលោកជំទាវ ឧកញ្ញ៉ា អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ កិត្តិបណ្ឌិត សៀង ចាន់ហេង និងថែមទាំងទាមទារសំណងជាច្រើនដែលមិនអាចធ្វើទៅរួច ជាពិសេសគឺការបាតុកម្មមិនព្រមឈប់នោះឡើយ ទោះមានសង្ឃដីកាសម្រេច ពីថេរសភា និង សង្ឃនាយកគណមហានិកាយនៃ ព្រះរាជាណាចក្រកម្ពុជា យ៉ាងណាក៏ដោយ ។
ការផ្សឹកនេះធ្វើឡើងនៅ វេលាម៉ោង ប្រមាណ ១៤ៈ ១៥ នាទី រសៀល នៅអគ្គារធិការដ្ឋានពុទ្ធិកសិក្សាជាតិ សង្កាត់ចតុមុខ ខណ្ឌ ដូនពេញ រាជធានីភ្នំពេញ។ ក្រោយការនិមន្តឪ្យចូលរួមប្រជុំ ដោយគណៈសង្ឃនាយកនៃ ព្រះរាជាណាចក្រកម្ពុជា ស្តីពីការរៀបចំ វត្តបារមីខេមរាភ្នំបិតាធំហៅវត្ត លោកយាយជំទាវហេងប្រទេសជប៉ុនឡើងវិញ តាមលិខិត និមន្ត លេខ ០០៤ / ២២ ស. ន.ក. ជ ព្រះទេវសត្ថា ពឿយ មេត្តា ត្រូវបានគណសង្ឃនាយកផ្សឹក ហើយនគរបាលបានចាប់ខ្លួននាំទៅក្រសួងដើម្បីសួរនាំ តាមនិតិវិធីច្បាប់ជាបន្តបច្ចុប្បន្នយើយមិនទាន់ដឹងពីវាសនារបស់ទៅជាយ៉ាងនោះទេ៕



