Connect with us

ព័ត៌មានជាតិ

ប្រទេសចំនួន៨ បាត់បង់សិទ្ធិបោះឆ្នោតនៅអង្គការសហប្រជាជាតិ ដោយសារតែជំពាក់បំណុលសមាជិក

អន្តរជាតិ៖ អ្នកនាំពាក្យអង្គការសហប្រជាជាតិបានប្រកាសថា មានប្រទេសចំនួន៨ ត្រូវបានដកសិទ្ធិក្នុងការបោះឆ្នោតនៅក្នុងអង្គការសហប្រជាជាតិដោយសារតែមិនទាន់បង់ប្រាក់ដល់អង្គការសហប្រជាជាតិ ។

លោក Paulina Kubiak អ្នកនាំពាក្យអង្គការសហប្រជាជាតិអាណត្តិទី៧៦ បានប្រកាសថា «នៅក្នុងសារលិខិតផ្ញើទៅកាន់មហាសន្និបាត អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានបញ្ជាក់ថា មាន១១ប្រទេសជាសមាជិកមានសភាពយឺតយ៉ាវក្នុងការបង់ប្រាក់សមាជិកដល់អង្គការសហប្រជាជាតិ»។

តាមមាត្រាទី១៩នៃរដ្ឋធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ ប្រទេសជាសមាជិកមិនទាន់ទូទាត់ប្រាក់ ក្នុងរយៈពេល២ឆ្នាំនឹងត្រូវបានសិទ្ធិក្នុងការបោះឆ្នោត។

តាមការប្រកាសរបស់អង្គការសហប្រជាជាតិ ប្រទេសជាសមាជិកដែលបាត់បង់សិទ្ធិបោះឆ្នោតនោះមាន Iran, Sudan, Venezuela, Antigua & Barbuda, Congo, Guinea, Papua New Guinea និង Vanuatu ប្រទេសទាំង៨នេះមិនមានសិទ្ធិក្នុងការបោះឆ្នោតនោះឡើយ។ ដើម្បីទទួលបានសិទ្ធិក្នុងការបោះឆ្នោតអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Guterres បានបញ្ជាក់ថា គឺត្រូវតែទូទាត់ប្រាក់ជូនអង្គការសហប្រជាជាតិ។ ក្នុងនោះអុីរ៉ង់នឹងត្រូវបង់ប្រាក់១៨,៤លានដុល្លារ និងវេណេហ៊្សុយអេឡាត្រូវបង់ប្រាក់ចំនួន៣៩,៨លានដុល្លារ ៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook