Connect with us

ព័ត៌មានជាតិ

បុរសម្នាក់ឈ្លោះប្រកែកគ្នាជាមួយគ្រួសារ រត់ទិញសាំងដុតផ្ទះចោល ចៃដន្យឆេះដល់ផ្ទះអ្នកជិតខាងសរុប៤ខ្នង

រាជធានីភ្នំពេញ៖ បុរសម្នាក់ បានឈ្លោះប្រកែកគ្នាជាមួយគ្រួសារ បានទិញសាំងចាក់ដុតបំផ្លាញផ្ទះខ្លួនឯង បណ្តាលឲ្យឆេះរាលដាលដល់ផ្ទះប្រជាពលរដ្ឋជិតខាង រួចបានរត់គេចខ្លួនបាត់ស្រមោល បង្ក​ឲ្យមានការ​ភ្ញាក់​ផ្អើ​ល​កាលពី​វេលា​ម៉ោង១១​និង​២០​នាទី​យប់ ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០២២ ស្ថិតនៅ​ចំណុច​ផ្ទះ​លេខ​៧២ ភូមិ​២១ ក្រុម​២៥៧ សង្កាត់​ស្រះចក ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ ព្រមទាំង​ឆេះ​បំផ្លាញ​ផ្ទះ​ចំនួន៤​ខ្នង និង​សម្ភារៈ​អស់ទាំង​ស្រុង​។

https://blogger.googleusercontent.com/img/a/AVvXsEhV91psNeu7U_mESqeJhUJ8Q3_I9knA3qXC9MRPaYkA_dH68CEW7ZTGgzH6ejJEOFCWeYBTISRFfNBsN18TnDlYDhN2xNRkwpWwQFlPG0GdrsUNzhrGFfguLOOBhQIdgIfY0r0GZRv3qEYpq7-qEj6lT-XCWPhMalEtqTJEfVil0VTcXGU5S505BSsW=s1280លោក​វរសេនីយ៍ឯក ព្រហ្ម យ៉​ន នាយការិយាល័យ​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ប្រាប់​ឲ្យ​ដឹងថា ម្ចាស់​ទីតាំង​មានឈ្មោះ លៀង ទិន​ធី ភេទ​ប្រុស អាយុ ៣២​ឆ្នាំ មុខរបរជាងសំណង់ ចំពោះ​មូលហេតុ នៃ​ការឆាបឆេះបណ្តាលមកពី​ជម្លោះ​ក្នុង​គ្រួសារ ដុត​ផ្ទះ​ខ្លួនឯង​បង្ក​ជា​អគ្គិភ័យ​ឆាបឆេះ​រាលដាល​ដល់ផ្ទះ​អ្នកជិតខាង​។

https://blogger.googleusercontent.com/img/a/AVvXsEibUTIBjECMhX9J6xp7GBo5kRLm8iqd_P3FNtSm0Qo2P4bzFNmROS_0JXDlvnOMFo2iAJCZrFOHKeh8D7S37d0EQJLjouS1ktTGx5vuSCysA5x1rLC3vduuXuRTysZa8pdJiKXK8ozBglpSkKXzQcGURv9yhLF7f1WnsVo4OSR1tTEURuYtfuzgW4H2=s1280ក្នុង​ហេតុការណ៍​គ្រោះ​អគ្គិភ័យ​ខាង​លើនេះបណ្តាល​ឲ្យ​ឆាបឆេះផ្ទះឈើ​លើ​ថ្ម​ក្រោម ទំហំ៤​ម៉ែត្រ x ៨​ម៉ែត្រ ខូចខាត​ចំនួន៤​ខ្នង និង​សម្ភារៈ​អស់ទាំង​ស្រុង​។

https://blogger.googleusercontent.com/img/a/AVvXsEhafwFqI2njl_6pSsXTcoXKMnOw2NZYFVlAaQGKghyudXcNyyRALQ_CeDfPjuXrRXh5otQR_6C57AOXba9qVC46mwz-IIaermqkqm2tqUE9H1TjxQ87AZP-eAzqr_Cgyt2UoHkdmd5pCu5AI4VK43m33vIP67g7hDBnBdvpT6CvH5c3psRjhW2WF88C=s1280​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​សម្រាប់​ប្រតិបត្តិ​ការសង្គ្រោះ​វិញ កម្លាំង​ជំនាញ​បាន​ប្រើប្រាស់​រថយន្ដ​ការិយាល័យ​បង្ការ និង​ពន្លត់​អគ្គិភ័យចំនួន២១​គ្រឿង ប្រើប្រាស់​ទឹកអស់២១​ឡាន ស្មើ​រ​នឹង៨៤​ម៉ែត្រគូប រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ក្រុមហ៊ុនស្រា​បៀរ​កម្ពុជា ចំនួន១​គ្រឿង ប្រើប្រាស់​ទឹក​អស់១​ឡាន ស្មើ​រ​នឹង៦​ម៉ែត្រគូប និង​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ក្រុមហ៊ុន OCIC ចំនួន៦​គ្រឿង ប្រើប្រាស់​ទឹក​អស់១​ឡាន ស្មើ​រ​នឹង៦​ម៉ែត្រគូប ។ ​នៅក្នុង​គ្រោះ​អគ្គិភ័យ​ខាង​លើនេះ កម្លាំង​សមត្ថកិច្ច​ជំនាញ​បាន​គ្រប់គ្រង​ទាំងស្រុង នៅវេលា​ម៉ោង១២​និង​២០​នាទី​យប់​រំលងអា​ធ្រា​ត្រ ៕​

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook