
ចាប់តាំងពីព្រឹកថ្ងៃទី៣១ខែតុលាឆ្នាំ២០២០មក ការបណ្តុះបណ្តាលរបស់ក្រុមហ៊ុន RF3 World Cambodia បានប្រព្រឹត្តិយ៉ាងរលូននិងអធិកអធម ក្រោមការបង្ហាញនិងបង្រៀនរបស់ក្រុមគ្រូជំនាញរបស់ក្រុមហ៊ុនផ្ទាល់ ។
ជាកិច្ចចាប់ផ្តើម លោកគ្រូ ឌីម ចាន់ណា ដែលជាគ្រូបណ្តុះបណ្តាលក្នុងកម្មវីធីបានឲ្យដឹងថា ការរៀបចំការងារប្រកបប្រសិដ្ឋភាពគឺទាមទារអោយមានការផែនការច្បាស់លាស់ ក្រៅពីនេះលោកក៏បានបង្ហាញពីរបៀបប្រើប្រាស់ផលិតផល ប្រកបដោយប្រសិដ្ឋភាព បង្ហាញពីប្រភពនៃផលិតផលនិង ធាតុផ្សំរបស់ផលិតផងដល់សិក្ខាកាមទាំងអស់ដែលបានចូលរួមផងដែរ។

លើសពីនេះដើម្បីញ៉ាំង កម្មវិធីអោយរស់រវើក លោកក៏បានដឹកនាំ សិក្ខាកាមទាំងអស់លែងល្បែងកំសាន្តនិងការអប់រំពង្រឹងស្មារតី ពង្រឹងសមត្ថភាព ដើម្បីប្រកួតប្រជែងលើការធ្វើពាណិជ្ចកម្មតាមអនឡាននិងបណ្តាញទីផ្សារនៅកម្ពុជា ។លោកបន្តដែរថា នៅទីនេះមានផលិតផល ល្អ ក្រុមហ៊ុនល្អ មានសេវាល្អ មានបណ្តាញល្អ ដែលជាទីទុកចិត្តសំរាប់បងប្អូន។ ល្បែងកំសាន្ត ដែល លោកគ្រូ ឌីម ចាន់ណា លើកយកមកលែងដែលគួរអោយចាប់អាម្មណ៍បំផុតនិងមានប្រ យោជន៍បំផុតគឺ ការបិទភ្នែកដើរ ដើរម្នាក់អែង ដើរជាគូរ និងអ្នកបើកភ្នែកដឹកដៃអ្នកបិទភ្នែក និងដឹកដៃគ្នាដើរបើកភ្នែក។

តាមពិតល្បែងនេះមានអត្ថន័យទាក់ទិននឹង អាជីវកម្មទាំងអស់ គឺអាជីវកម្មហេងស៊យ អាជីវកម្មគ្រួសារ និងអាជីវកម្ម ស្តង់ដារ។ លោកបន្ថែមថា អាជីវកម្មរបស់ក្រុម ហ៊ុនRF3 World Cambodia គឺជាក្រុមហ៊ុនអាជីវកម្មស្តង់ដារ ជាលក្ខណ: អន្តរជាតិ ដែលអាចអោយប្អូនជឿជាក់ទុកចិត្តបាន ដោយកំពុងតែចរាចរចំនួន៤៣ ប្រទេស និងមានការទទួលស្គាល់គ្រប់ក្រសួងស្ថាប័នពាក់ព័ន្ឋ ទាំងអស់នៅកម្ពុជា។

បន្ទាប់មកនៅរសៀលថ្ងៃដដែល លោក គ្រូ យូ ចាន់ ដែលគ្រូបង្វឹកម្នាក់ទៀតដែរ នៅក្នុងវគ្គបណ្តុះបណ្តាលនេះ បានធ្វើបទបង្ហាញពី គម្រោងអាជីវកម្មនិង ប្រព័ន្ឋប្រតិបត្តិការ ។លោកថាអ្នកនៅទីនេះ សុទ្ឋតែជាអ្នកចងជោគជ័យពិតប្រាកដ វគ្គសិក្សានេះពិតជាមានសារ: សំខាន់ណាស់។

លោកបានបង្ហាញថាក្រុមហ៊ុន RF3 World Cambodia ជាក្រុមហ៊ុនដែលអាចឲ្យ បងប្អូនរកប្រាក់ចំនូលយ៉ាងច្រើន តែអាស្រ័យទៅលើ បងប្អូនផ្ទាល់តែម្តង តើមានភាពច្បាស់លាស់និងប្រាកដប្រជាប៉ុណ្ណា? ដោយលោកបានបង្ហាញនូវគោលការចំនួន ដូចជា ការលក់ ការសាងបណ្តាញ ឬណែនាំ ដោយការណែនាំនេះទទួលបានអត្ថប្រយោន៍យ៉ាងច្រើន។
លោកសង្ឃឹមថា ខែក្រោយ បងប្អូននឹងទទួលបានប្រាក់ចំនូលយ៉ាងច្រើន ពីការធ្វើអាជីវកម្ម ទីផ្សារបណ្តាញជាមួយក្រុមហ៊ុន RF3 World Cambodia មិនខាន។

នៅចុងបញ្ជប់សំរាប់ថ្ងៃនេះ វត្តមានដ៏ខ្ពង់ខ្ពស់របស់ថ្នាក់ដឹកនាំកំពូល នៃក្រុមហ៊ុន RF3 World Cambodia គឺលោកអ្នកអគ្គនាយក វណ្ណ សុភានោ បានឈានចូលមកដល់កម្មវិធីបណ្តុះបណ្តាលនេះ ។ វត្តមានលោក គឺបានមកធ្វើបទបង្ហាញពី ការចាប់ផ្តើមកសាងអាជីវកម្ម ជាមួយក្រុមហ៊ុន RF3 World Cambodia ។
ជាកិច្ចចាប់ផ្តើម លោកបានបំផុសគំនិតអោយបងប្អូនទាំងអស់ ស្រលាញ់និងការពារ RF3 World Cambodia តាមរយ:ការសិក្សាររៀនសូត្រនិងចូលរួមបន្តក្នុងការសាង បណ្តាញទីផ្សារ។ ហើយអ្នកថ្មីត្រូវទទួលការណែនាំពីអ្នកចាស់ ឬហៅថា upline ។ លោកបានបន្តថា ធ្វើការជាមួយគ្នាត្រូវចេះជួយគ្នា ចេះស្រលាញ់គ្នាទើបការងារទទួលបានជោគជ័យ ។

នៅក្នុងបរិយាកាសដ៏រីករាយ លោកអ្នកអគ្គនាយក បានបណ្តុះនូវគំនិតនៃការស្រលាញ់ តាមរយ:ការថតរូប និងបង្ករភាពស្និតស្នាលរវាងថ្នាក់លើនិងថ្នាក់ក្រោមយ៉ាងសប្បាយរីករាយបំផុត។
លោកបន្តដែររថា ការចូលរួមជាមួយក្រុមហ៊ុននេះ គឺមិនមានការខាតបង់នោះទេ ដោយសារ តែក្នុងផ្ទះមានអ្នកឈឺគឺត្រូវប្រើក្រែម Firmax3 ប្រើទូរសព្ទលក់ផលិតផលបានលុយ និងណែនាំគេអោយចូលរួមជាមួយក្រុមហ៊ុន ក្រោមពាក្យស្លោក កុំខ្ចិល កុំខ្មាស់ កុំអៀន កុំខ្លាច។
សូមជំរាបជូនថា កម្មវិធីបណ្តុះបណ្តាលជំនាញសំរាប់អ្នកចែកចាយថ្មីនេះ ប្រព្រឹតិ្តទៅរយ:ពេលពីថ្ងៃនេះ ចាប់ពីថ្ងៃទី៣១ខែតុលា រហូតដល់ថ្ងៃទី០១ខែវិច្ឆិការឆ្នាំ២០២០នេះ ដែលសមាជិកចូលរួមជាង១០០នាក់មកពីគ្រប់ខេត្តក្នុងព្រះរាជាណាចក្រកម្ពុជា ក្រុមហ៊ុននឹងមានការបញ្ជាក់ ការសិក្សារជូនបងប្អូនសិក្ខាកាមផងដែរ៕

