Connect with us

ព័ត៌មានអន្តរជាតិ

អាជ្ញាធរស៊ីរីដោះស្រាយការគំរាមកំហែងភេរវកម្មបានដោយសារជំនួយរបស់រុស្ស៊ី និងអ៊ីរ៉ង់

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បាននិយាយក្នុងអំឡុងពេលនៃជំនួបជាមួយសមភាគីអ៊ីរ៉ង់ លោក អ៊ីប្រាហ៊ីម រ៉ៃស៊ី កាលពីថ្ងៃពុធថា អាជ្ញាធរស៊ីរីបានយកឈ្នះទៅលើការគម្រាមកំហែងភេរវកម្មនៅក្នុងសាធារណរដ្ឋមួយនេះ ដោយសារតែជំនួយពីរុស្ស៊ី និងអ៊ីរ៉ង់។

លោក ពូទីន បាននិយាយថា «ដោយសារការខិតខំប្រឹងប្រែងរបស់យើង យើងបានគ្រប់គ្រងយ៉ាងសំខាន់ក្នុងការជួយដល់រដ្ឋាភិបាលស៊ីរីដើម្បីយកឈ្នះទៅលើការគំរាមកំហែងដែលទាក់ទងនឹងភេរវកម្មអន្តរជាតិ»។

លោកក៏បានស្នើឱ្យមានការពិភាក្សាអំពីស្ថានការណ៍នៅអាហ្វហ្កានីស្ថានផងដែរ។

លោក ពូទីន បាននិយាយថា «ឥឡូវនេះ ជាការពិតណាស់ដែលយើងទាំងពីរមានការព្រួយបារម្ភជាមួយស្ថានភាពនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។ ខ្ញុំចង់ពិភាក្សាអំពីបញ្ហាទាំងអស់នេះជាមួយអ្នក និងស្វែងយល់ពីជំហររបស់អ្នកចំពោះបញ្ហាទាំងនេះ»។ យោងតាមលោក ពូទីន បានឱ្យដឹងថា ប្រទេសអ៊ីរ៉ង់ និងរុស្ស៊ីសហការគ្នាយ៉ាងជិតស្និទ្ធនៅលើឆាកអន្តរជាតិ៕
ដោយ៖ ស្រីពៅ

Click to comment

Leave a Reply

Your email address will not be published.

Facebook