Connect with us

ព័ត៌មានជាតិ

កម្មវិធីបណ្តុះបណ្តាលអ្នកចែកចាយថ្មីបានឈានទៅដល់វគ្គ បង្រៀនបច្ចេកទេស

នៅព្រឹកថ្ងៃទី០១ ខែវិច្ឆិការ នេះ គឺជាថ្ងៃទី២ហើយដែល ក្រុមហ៊ុន RF3 World Cambodia បានបើកវគ្គបណ្តុះបណ្តាល ផ្តល់ចំនេះដឹងបន្ថែម ដល់អ្នកចែកចាយថ្មីរបស់ខ្លួន ដើម្បីអោយពួកគាត់មានជំនាញច្បាស់លាស់នៅក្នុងការប្រកបអាជីវកម្មទីផ្សារបណ្តាញមួយនេះ។

លោក សៅរិន ដែលជាគ្រូបង្រៀន ផ្នែកបច្ចេកទេស កាត់រូបភាពនិងវីឌីអូ បានថ្លែងថា ការកាត់តរូបភាព វិឌីអូ និងបង្កើតគំនិតច្នៃប្រឌិតគឺជារឿងសំខាន់ ក្នុងការបំពេញការងារប្រចាំថ្ងៃ ជាពិសេសអ្នកលក់អនឡានតែម្តង ដែលត្រូវបង្កើតវិឌីអូ និង រូបភាពថ្មីដើម្បី ផុសនៅបណ្តាញសង្គម។

នៅក្នុងនោះ លោក សៅរិន បានបង្ហាញនូវកម្មវិធី កាត់តមួយចំនួន ដែលអាចប្រើតាមរយ: ប្រព័ន្ឋ ទូរសព្ទ iOS និង Android ដោយលោកទាមទារអោយសិក្ខារកាមត្រូវចេះភាសារអង់គ្លេស ដើម្បីឆែករកកម្មវិធី ដោយសារកម្មវិធីទាំងនេះប្រើ ឈ្មោះជាភាសារអង់គ្លេស។

សូមជំរាបជូនថា វគ្គសិក្សារនេះគឺជាផ្នែកសំខាន់មួយសំរាប់បងប្អូនដែលសមាជិក ក្រុមហ៊ុនទីផ្សាសរបណ្តាញ  RF3 World Cambodia  ដោយសារការកាត់តរូបភាពនិងវីឌីអូគឺយើងត្រូវប្រើជាប្រចាំដើម្បីអោយផេកឬបណ្តាញសង្គមមានភាពរស់រវើក អាចផ្សព្វផ្សាយខ្លឹមសារគ្រប់ជ្រុងជ្រោយដល់អតិថិនជនគោលដៅ៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook