Connect with us

ព័ត៌មានជាតិ

ក្នុងឱកាស​សម្រាក​បុណ្យអុំទូក​ឆ្នាំ​២០២០​នេះ ខេត្តសៀមរាប​ទទួលភ្ញៀវ​ទេសចរជាង​១៤​ម៉ឺន​នាក់ ច្រើនជាង​ខេត្តនានា

ខេត្តសៀមរាប៖ ក្នុងឱកាសថ្ងៃឈប់សម្រាក នៃព្រះរាជពិធីបុណ្យអុំទុក បណ្ដែត ប្រទីប និងសំពះព្រះខែ អកអំបុក ចំនួន៣ថ្ងៃយើងសង្កេតឃើញថា ពលរដ្ឋខ្មែរយ៉ាងច្រើនកុះករបានសម្រុកនាំគ្នាធ្វើដំណើរកំសាន្ដទៅកាន់តំបន់ទេសចរណ៌នៅតាមបណ្ដាខេត្តផ្សេងៗ ជាពិសេសគឺពលរដ្ឋភាគច្រើនបានទៅកំសាន្ដនៅខេត្តសៀមរាប តែម្ដង។

ដោយយោងទៅតាម​លោក ង៉ូ​វ សេង​កាក់ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តសៀមរាប បានឱ្យដឹងថា សម្រាប់​ថ្ងៃ​សម្រាក​ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក​ឆ្នាំ​២០២០​នេះ ខេត្តសៀមរាប​ទទួលភ្ញៀវ​ទេសចរ ដែល​មកពី​រាជធានី ខេត្ត ក្រុង ស្រុក សរុប​ប្រមាណ​ជា ១៤៧,០៧១​នាក់ ក្នុងនោះ​ភ្ញៀវ​ទេចរ​បរទេស ចំនួន​១,០៧១​នាក់ បាន​ថយចុះ​ ៩៣.៣៦% បើ​ប្រៀបធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ​២០១៩ មាន​ចំនួន ១៦,១៣៨​នាក់ ហើយចំពោះ​ភ្ញៀវ​ជាតិមាន​ប្រមាណ​ជា ១៤៦,០០០​នាក់។

ប្រធាន​មន្ទីរ​ទេសចរណ៍ បាន​បន្តថា ភ្ញៀវទេសចរ​ទាំងនេះបាន​ទៅ​ទស្សនា​ប្រាសាទបុរាណ​នានា​នៅក្នុង​រមណីយដ្ឋាន​អង្គរ និង​តាម​តំបន់​រមណីយដ្ឋាន តាម​សហគមន៍​នានា​ក្នុង​ខេត្តសៀមរាប មានដូចជា ឧទ្យាន​ជាតិ​ភ្នំ​គូលែន​, សហគមន៍​ព្រៃ​ទឹក​ជប់​ខ្នារ​ពោធិ៍​, សហគមន៍​ទេសចរណ៍​បាគង​ភូមិ​ខ្ញុំ​, សហគមន៍​ត្រាវ​កុដិ​, សហគមន៍​បឹង​ឈូក​បន្ទាយស្រី​, និង​រមណីយដ្ឋាន​ភូមិ​វប្បធម៌​កម្ពុជា ជាដើម​។

ជាមួយគ្នានេះដែរ បើយោងតាមរបាយការណ៍ដែលចេញដោយក្រសួងទេសចរណ៍ បានឲ្យដឹងថា រយៈពេល ៣ថ្ងៃ នៃថ្ងៃឈប់សម្រាកព្រះរាជពិធីគ្រងរាជសម្បត្តិរបស់ព្រះមហាក្សត្រ និងពិធីបុណ្យអុំទូក ភ្ញៀវទេសចរជាង ៤១ម៉ឺននាក់ ដើរលេងកម្សាន្ដនៅទូទាំងប្រទេស ហើយជាក់ស្ដែងខេត្តសៀមរាបទទួលបានភ្ញៀវច្រើនជាងគេ៕

 

 

Click to comment

Leave a Reply

Your email address will not be published.

Facebook