ការបណ្តុះបណ្តាលធនធានមនុស្ស គឺជាកត្តាចំបងមួយរបស់ក្រុមហ៊ុន RF3 World Cambodia នេះគឺប្រសាសន៍ របស់លោកស្រី អគ្គនាយិការ ផាន់ណារ៉ា នៅក្នុងពិធីចែក វិញ្ញាបណ្ណបត្រ បញ្ជាក់ការសិក្សារជូន ដល់សិក្ខាកាមដែលបានចូលរួម វគ្គបណ្តុះបណ្តាល ចែករំលែកចំនេះដឹង ដល់អ្នកចែកចាយថ្មី កាលពីថ្ងៃទី០១ខែវិច្ឆិការឆ្នាំ២០២០នេះ។

លោកស្រីបានសង្កត់ធ្ងន់ថា ការមកសិក្សាររៀនសូត្ររបស់បងប្អូននៅពេលនេះគឺមាន សារ:សំខាន់ណាស់ក្នុងការអភិវឌ្ឍន៍ខ្លួនអោយមានជំនាញកាន់តែខ្លាំងដើម្បី បញ្ច្រាបចំនេះដឹងទាំងនេះទៅដល់ បងប្អូនដទៃទៀត ដែលជាដៃគូរសហការ ក្នុងកិច្ចការទីផ្សារបណ្តាញរបស់ក្រុមហ៊ុន RF3 World Cambodia ហើយក្រុមហ៊ុននឹងបន្ត ចែករំលែកនិងជួយជ្រោមជ្រែងបងប្អូន អោយទទួលបានជោគជ័យគ្រប់ៗគ្នា។

វគ្គបណ្តុះបណ្តាលចំណេះដឹងអ្នកចែកចាយថ្មី បានចាប់តាំងពីព្រឹកថ្ងៃទី៣១ខែតុលាឆ្នាំ២០២០រហូតដល់ល្ងាចថ្ងៃទី០១ខែវិច្ឆិការ មានសិក្ខាកាមចូលរួមជាង១០០នាក់ មកពីគ្រប់ខេត្តក្រុង បានប្រព្រឹត្តិយ៉ាងរលូននិងអធិកអធម ក្រោមការបង្ហាញនិងបង្រៀនរបស់ក្រុមគ្រូជំនាញរបស់ក្រុមហ៊ុនផ្ទាល់ ។

ការសិក្សារនេះសិក្ខាកាម បានទទួលចំនេះដឹងជាច្រើនទាក់ទិន ប្រវត្តិរបស់ក្រុមហ៊ុន សិក្សារពីការចាប់ផ្តើមសាងអាជីវកម្ម គម្រោងអាជីវកម្មនិងប្រព័ន្ឋប្រតិបត្តិការ ការធ្វើអោយជីវិតជោគជ័យ ការកាត់រូបភាពនិងវីឌីអូ និងរៀបចំផេក ហ្វេសប៊ុកផងដែរ។
លោកគ្រូ ឌីម ចាន់ណា ដែលជាគ្រូបណ្តុះបណ្តាលក្នុងកម្មវីធីបានឲ្យដឹងថា ការរៀបចំការងារប្រកបប្រសិដ្ឋភាពគឺទាមទារអោយមានការផែនការច្បាស់លាស់ ក្រៅពីនេះលោកក៏បានបង្ហាញពីរបៀបប្រើប្រាស់ផលិតផល ប្រកបដោយប្រសិដ្ឋភាព បង្ហាញពីប្រភពនៃផលិតផលនិង ធាតុផ្សំរបស់ផលិតផងដល់សិក្ខាកាមទាំងអស់ដែលបានចូលរួមផងដែរ។

លើសពីនេះដើម្បីញ៉ាំង កម្មវិធីអោយរស់រវើក លោកក៏បានដឹកនាំ សិក្ខាកាមទាំងអស់លែងល្បែងកំសាន្តនិងការអប់រំពង្រឹងស្មារតី ពង្រឹងសមត្ថភាព ដើម្បីប្រកួតប្រជែងលើការធ្វើពាណិជ្ចកម្មតាមអនឡាននិងបណ្តាញទីផ្សារនៅកម្ពុជា ។លោកបន្តដែរថា នៅទីនេះមានផលិតផល ល្អ ក្រុមហ៊ុនល្អ មានសេវាល្អ មានបណ្តាញល្អ ដែលជាទីទុកចិត្តសំរាប់បងប្អូន។ ល្បែងកំសាន្ត ដែល លោកគ្រូ ឌីម ចាន់ណា លើកយកមកលែងដែលគួរអោយចាប់អាម្មណ៍បំផុតនិងមានប្រ យោជន៍បំផុតគឺ ការបិទភ្នែកដើរ ដើរម្នាក់អែង ដើរជាគូរ និងអ្នកបើកភ្នែកដឹកដៃអ្នកបិទភ្នែក និងដឹកដៃគ្នាដើរបើកភ្នែក។

តាមពិតល្បែងនេះមានអត្ថន័យទាក់ទិននឹង អាជីវកម្មទាំងអស់ គឺអាជីវកម្មហេងស៊យ អាជីវកម្មគ្រួសារ និងអាជីវកម្ម ស្តង់ដារ។ លោកបន្ថែមថា អាជីវកម្មរបស់ក្រុម ហ៊ុនRF3 World Cambodia គឺជាក្រុមហ៊ុនអាជីវកម្មស្តង់ដារ ជាលក្ខណ: អន្តរជាតិ ដែលអាចអោយប្អូនជឿជាក់ទុកចិត្តបាន ដោយកំពុងតែចរាចរចំនួន៤៣ ប្រទេស និងមានការទទួលស្គាល់គ្រប់ក្រសួងស្ថាប័នពាក់ព័ន្ឋ ទាំងអស់នៅកម្ពុជា។
លោក គ្រូ យូ ចាន់ ដែលគ្រូបង្វឹកម្នាក់ទៀតដែរ នៅក្នុងវគ្គបណ្តុះបណ្តាលនេះ បានធ្វើបទបង្ហាញពី គម្រោងអាជីវកម្មនិង ប្រព័ន្ឋប្រតិបត្តិការ ។លោកថាអ្នកនៅទីនេះ សុទ្ឋតែជាអ្នកចងជោគជ័យពិតប្រាកដ វគ្គសិក្សានេះពិតជាមានសារ: សំខាន់ណាស់។

លោកបានបង្ហាញថាក្រុមហ៊ុន RF3 World Cambodia ជាក្រុមហ៊ុនដែលអាចឲ្យ បងប្អូនរកប្រាក់ចំនូលយ៉ាងច្រើន តែអាស្រ័យទៅលើ បងប្អូនផ្ទាល់តែម្តង តើមានភាពច្បាស់លាស់និងប្រាកដប្រជាប៉ុណ្ណា? ដោយលោកបានបង្ហាញនូវគោលការចំនួន ដូចជា ការលក់ ការសាងបណ្តាញ ឬណែនាំ ដោយការណែនាំនេះទទួលបានអត្ថប្រយោន៍យ៉ាងច្រើន។
លោកសង្ឃឹមថា ចាប់សិក្សារវគ្គនេះ បងប្អូននឹងទទួលបានប្រាក់ចំនូលយ៉ាងច្រើន ពីការធ្វើអាជីវកម្ម ទីផ្សារបណ្តាញជាមួយក្រុមហ៊ុន RF3 World Cambodia មិនខាន។

វត្តមានដ៏ខ្ពង់ខ្ពស់របស់ថ្នាក់ដឹកនាំកំពូល នៃក្រុមហ៊ុន RF3 World Cambodia គឺលោកអ្នកអគ្គនាយក វណ្ណ សុភានោ បានឈានចូលមកដល់កម្មវិធីបណ្តុះបណ្តាលនេះ ផងដែរ ។ លោក បានមកធ្វើបទបង្ហាញពី ការចាប់ផ្តើមកសាងអាជីវកម្ម ជាមួយក្រុមហ៊ុន RF3 World Cambodia ។

លោកបានបំផុសគំនិតអោយបងប្អូនទាំងអស់ ស្រលាញ់និងការពារ RF3 World Cambodia តាមរយ:ការសិក្សាររៀនសូត្រនិងចូលរួមបន្តក្នុងការសាង បណ្តាញទីផ្សារ។ ហើយអ្នកថ្មីត្រូវទទួលការណែនាំពីអ្នកចាស់ ឬហៅថា upline ។ លោកបានបន្តថា ធ្វើការជាមួយគ្នាត្រូវចេះជួយគ្នា ចេះស្រលាញ់គ្នាទើបការងារទទួលបានជោគជ័យ ។

នៅក្នុងបរិយាកាសដ៏រីករាយ លោកអ្នកអគ្គនាយក បានបណ្តុះនូវគំនិតនៃការស្រលាញ់ តាមរយ:ការថតរូប និងបង្ករភាពស្និតស្នាលរវាងថ្នាក់លើនិងថ្នាក់ក្រោមយ៉ាងសប្បាយរីករាយបំផុត។
លោកបន្តដែររថា ការចូលរួមជាមួយក្រុមហ៊ុននេះ គឺមិនមានការខាតបង់នោះទេ ដោយសារ តែក្នុងផ្ទះមានអ្នកឈឺគឺត្រូវប្រើក្រែម Firmax3 ប្រើទូរសព្ទលក់ផលិតផលបានលុយ និងណែនាំគេអោយចូលរួមជាមួយក្រុមហ៊ុន ក្រោមពាក្យស្លោក កុំខ្ចិល កុំខ្មាស់ កុំខ្លាច។

លោក ជិន សៅរិន ដែលជាគ្រូបង្រៀន ផ្នែកបច្ចេកទេស កាត់រូបភាពនិងវីឌីអូ បានថ្លែងថា ការកាត់តរូបភាព វិឌីអូ និងបង្កើតគំនិតច្នៃប្រឌិតគឺជារឿងសំខាន់ ក្នុងការបំពេញការងារប្រចាំថ្ងៃ ជាពិសេសអ្នកលក់អនឡានតែម្តង ដែលត្រូវបង្កើតវិឌីអូ និង រូបភាពថ្មីដើម្បី ផុសនៅបណ្តាញសង្គម។

នៅក្នុងនោះ លោក ជិន សៅរិន បានបង្ហាញនូវកម្មវិធី កាត់តមួយចំនួន ដែលអាចប្រើតាមរយ: ប្រព័ន្ឋ ទូរសព្ទ iOS និង Android ដោយលោកទាមទារអោយសិក្ខារកាមត្រូវចេះភាសារអង់គ្លេសខ្លះៗ ដើម្បីឆែករកកម្មវិធី ដោយសារកម្មវិធីទាំងនេះប្រើ ឈ្មោះជាភាសារអង់គ្លេស។

ការបង្រៀនប្រើផេកនិងបូសផេកបានធ្វើឡើងក្រោមការវត្តមាន លោក សុង ប៊ុនទិត ដែលលោកបានបង្ហាញពីកំហុសឆ្គងជាច្រើននៅក្នុងការផុសរូប ការជ្រើសរើសពាក្យគន្លឹះនិងការកែតំរូវមួយចំនួនផងដែរ ដើម្បីសំរួលផេកអោយតំណើរការវិញ។ លោកថា ការលក់នៅទីផ្សារ ត្រូវការប្រើប្រាស់ផេកជាចាំបាច់ដើម្បីបង្កើនការលក់និងដើម្បីភាពងាយស្រួលក្នុងការធ្វើអាជីវកម្មអនឡានផងដែរ។

Passive life ឬជិវិតជោគជ័យ ជាមេរៀននៅចុងបញ្ចប់នៃកម្មវិធីបណ្ដុះបណ្តាលរបស់ក្រុមRF3 World Cambodia រៀបចំដោយ លោកគ្រូ Luy William ។

លោកថា ដើម្បីបានជីវិតជោគជ័យមនុស្សគ្រប់រូបត្រូវមានគោលដៅ ដោយសសេរ គោលដៅមុននឹងធ្វើ ។លោកបន្តថា ក្រុម RF3 World Cambodia មានប្រេនឆាយ ៤៣ប្រទេស ដែលជាប្រេនឆាយធំមួយនៅក្នុងទីផ្សារបណ្តាញនៅលើពិភពលោក ដែលអាចអោយបងប្អូនរកប្រាក់ចំនូលយ៉ាងច្រើនដោយ គ្រាន់តែបងប្អូនធ្វើការបង្កើតបណ្តាញបន្ថែមនិងធ្វើការជិតស្និតជាមួយ ក្រុមឬ up-line នឹងមានផែនការគោលដៅច្បាស់លាស់។

នៅចុងបញ្ចប់អ្វីដែលជា សមិទ្ឋិផលរបស់ សិក្ខាកាម នោះ គឺពីធីចែកលិខិតបញ្ចាក់ការសិក្សារនៃវគ្គបណ្តុះបណ្តាលនេះ ក្រោមអធិបតីភាព ថ្នាក់ដឹកនាំរបស់ក្រុម RF3 World Cambodia ដែលមានវត្តមាន លោកស្រីអគ្គនាយិការ ក្រុមហ៊ុន RF3 World Cambodia និងលោកគ្រូបង្វឹកទាំងអស់ផងដែរ៕












