Connect with us

ព័ត៌មានជាតិ

ព្រះមហាក្សត្រ យាងបំពេញ​​ព្រះរាជ​ទស្សនកិច្ច នៅតំបន់បដិវត្តន៍​យ៉ាងជីងលីង ខេត្តសានស៊ី តបតាមសេចក្តីក្រាបបង្គំសូមយាង ដោយប្រធានាធិបតីចិន

ភ្នំពេញ៖ កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០ ព្រះករុណាជាអម្ចាស់ ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គ សព្វព្រះរាជហឬទ័យ បន្តបំពេញព្រះរាជដំណើរទស្សនកិច្ច នៅតំបន់បដិវត្តន៍ យ៉ាងជីងលីង ក្នុងទីក្រុងយានអាន ខេត្តសានស៊ី។

អញ្ជើញចូលរួមដង្ហែរថ្វាយព្រះរាជ សកម្មដ៏ឧត្តុងឧត្តមនាឱកាសនោះមានសម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង លោកជំទាវ ខែក កែមាលី ស៊ីសូដា ឧត្តមប្រឹក្សា ផ្ទាល់ ព្រះ មហាក្សត្រ និងជាឯកអគ្គរាជទូត វិសាមញ្ញនិងពេញសមត្ថភាព របស់ព្រះរាជាណាចក្រ កម្ពុជា ប្រចាំសាធារណរដ្ឋប្រជាមានិតចិន ឯកឧត្តម ស្រី ណូរី ឧត្តមប្រឹក្សាផ្ទាល់ព្រះ មហាក្សត្រនិងជានាយកព្រះរាជខុទ្ទកាល័យព្រះមហាក្សត្រ ព្រមទាំងមន្ត្រីជាន់ខ្ពស់ព្រះ បរមរាជវាំង និងមន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសនៃសាធារណរដ្ឋប្រជាមា និតចិនជាច្រើន រូបទៀត។

ក្នុងខណៈពេលដែល ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជា ណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចយាងដល់តំបន់បដិវត្តន៍យ៉ាងជីងលីង ទទួលបាននូវការថ្វាយព្រះពរស្វាគមន៍ប្រកបដោយភាពខ្ពង់ខ្ពស់កក់ក្តៅ ថ្វាយចំពោះព្រះ រាជវត្ត មានដ៏ថ្លៃថ្លានៃព្រះអង្គពីសំណាក់នាយកព្រមទាំងមន្ត្រីគ្រប់គ្រង តំបន់បដិវត្តន៍យ៉ាង ជីង លីងជាច្រើនរូប។
សូមបញ្ជាក់ថា តំបន់បដិវត្តន៍យ៉ាងជីងលីង គឺជាអតីតការិយាល័យរបស់គណៈ កម្មាធិការមជ្ឃិមកប្សកុម្មុយនីស្តចិន(CCP)។ តំបន់នេះ មានទីតាំងនៅភូមិយ៉ាងជីងលីង ដែលមានចម្ងាយពីរគីឡូម៉ែត្រពីភាគពាយ័ព្យនៃទីក្រុងយ៉ានណាន។ ទីនេះត្រូវបានជួស ជុលឡើងវិញនៅ ក្នុងអំឡុងឆ្នាំ១៩៥៣ និងបានបើកជាសាធារណៈចាប់តាំងពីឆ្នាំ១៩៥៩។

បន្ទាប់មក ក្នុងថ្ងៃដដែលនេះដែរព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រ កម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដង្ហែថ្វាយព្រះរាជដំណើរដោយ គណៈប្រតិភូជាន់ខ្ពស់នៃប្រទេសពីរកម្ពុជា-ចិន ព្រះអង្គបានបន្តបំពេញព្រះរាជទស្សនកិច្ច នៅភ្នំបាតា ក្នុងទីក្រុងយ៉ានអាន។

គួរបញ្ជាក់ថា នាវេលាថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០ ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ស្តេចយាងបំពេញព្រះរាជទស្សនកិច្ចផ្លូវការចំនួន ៣ថ្ងៃ នៅខេត្តសានសុី តបតាមសេចក្តីក្រាបបង្គំសូមយាង និងរៀបចំថ្វាយដោយ ឯកឧត្តមប្រធានាធិបតី Xi JinPing។ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានជូន ឯកឧត្តម Liu Guozhong លេខាគណៈកម្មាធិការបក្សខេត្ត និង ឯកឧត្តម Zhao Yide អភិបាលខេត្ត អញ្ជើញចូលថ្វាយបង្គំគាល់ នៅទីក្រុងស៊ីអាន៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook