Connect with us

កងកម្លាំងប្រដាប់អាវុធ

កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូរណ៌មី ដើម្បីចាប់ផ្តើមដំណើរការថតនៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ខាងមុខ ឱ្យប្រព្រឹត្តទៅ ប្រកបដោយភាពរលូន និងគុណភាព។

សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តី នៃព្រះរាជា ណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៨ខែកុម្ភ:នេះ បាន អញ្ជើញសំណេះសំណាលជាមួយក្រុមការងារផលិតភាពយន្តភាគ និងតួសម្តែងរឿង កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូរណ៌មី ដើម្បីចាប់ផ្តើមដំណើរការថតនៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ខាងមុខ ឱ្យប្រព្រឹត្តទៅ ប្រកបដោយភាពរលូន និងគុណភាព។

នៅក្នុងរបាយការណ៍សង្ខេបស្តីពីវឌ្ឍនភាពការងារ របស់គណៈកម្មការផលិតខ្សែភាព យន្តភាគ រឿង កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូរណ៌មី ឯកឧត្តម ហ៊ុយ វាសនា អ្នកនិពន្ធបានឲ្យដឹងថា ក្រោយពីបានទទួលអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់បំផុត ពីសម្តេចតេជោនាយករដ្ឋមន្រ្តី កាលពីថ្ងៃទី១៣ខែធ្នូ ឆ្នាំ២០២១ ក្នុងពិធីក្រុងពាលី គណៈកម្មការបានរៀបចំបំពេញបន្ថែម នូវសេណារីយូ ដោយបញ្ចូលតួអង្គប្រវត្តិសាស្រ្តមួយចំនួន និងឈុតឆាកថ្មីៗបន្ថែមមួយចំនួនទៀត ធ្វើឲ្យអត្ថបទភាពយន្តកើនពី ៤៤ភាគ ដល់៥២ភាគ ដោយមានការផ្ចិតផ្ចង់ និងប្រុងប្រយ័ត្នខ្ពស់បំផុត ក្រោមការជួយជ្រោមជ្រែង និងគាំទ្រយ៉ាងពេញទំហឹងពី ឯកឧត្តមនាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង បានអនុញ្ញាតឲ្យគណៈកម្មការ បានសាងសង់ទីតាំងសម្រាប់ថតសំខាន់ៗ មួយចំនួន នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនភ្នំស្រង់ នៃបញ្ជាការដ្ឋានអង្គរក្ស។

ឯកឧត្តម ហ៊ុយ វាសនា បន្តថា ភាពយឺតយ៉ាវនៃការថត ដែលគ្រោងអនុវត្តក្នុងខែមករា ដោយសារ ទី១ បណ្តាលមកពីបញ្ហាជំងឺកូវីដ១៩ និងទី២ គឺពាក់ព័ន្ធទៅនឹងតួអង្គប្រវត្តិសាស្រ្តខ្លះ ដែលត្រូវបំពេញ បន្ថែម និងសម្ភារ:មួយចំនួន ត្រូវ ស្វែងរក។ ជារួមការងារផលិតថតភាពយន្តភាគ នឹងចាប់ផ្តើមដំណើរការរបស់ខ្លួន នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ ២០២២ តទៅ ដោយក្រុមការងារ និងសិល្បករ សិល្បការិនីទាំងអស់ បានរួមគំនិតគ្នា ជាធ្លុងមួយ ដើម្បីផលិតខ្សែភាពយន្តភាគប្រវត្តិសាស្រ្តមួយនេះ គោរពជូនសម្តេចទាំងទ្វេ ឲ្យបានសម្រេចជោគ ជ័យ ១០០ភាគរយ។

សម្តេចតេជោហ៊ុនសែននា យករដ្ឋមន្រ្តី នៃព្រះរាជាណា ចក្រកម្ពុជា បានក្រើនរំលឹកជា ថ្មីម្តងទៀត ដល់គណៈកម្មការ អ្នកដឹកនាំ អ្នកនិពន្ធរឿង និងអ្នកបច្ចេកទេសថតទាំងអស់ ត្រូវខិតខំបន្តសិក្សាស្រាវជ្រាវឲ្យកាន់តែស៊ីជំរៅថែមទៀត ទាក់ទិនទៅនឹងសាច់រឿង និងទីតាំងប្រវត្តិសាស្រ្តនៃដំណើរ រឿង តួសម្តែងគ្រប់តួអង្គ ទាំង អស់។

ភាពយន្តភាគរឿង កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូរណ៌មី គឺជារឿងភាគមួយ ទាក់ទិន ទៅនឹងដំណើរជីវិតពិតរបស់សម្តេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងសម័យសង្រ្គាម លន់ ណុល រដ្ឋប្រហារទម្លាក់សម្តេចព្រះនរោត្តមសីហនុ ព្រះបរមរតនកោដ្ឋ ការរត់ចូល ព្រៃម៉ាកគី សម័យកាលនៃរបបប្រល័យពូជសាសន៍ ប៉ុល ពត ការឆ្លងដែនចូលទៅកាន់ប្រទេសវៀតណាម ដើម្បីស្វែង រកកម្លាំងអ្នកស្នេហាជាតិ មករំដោះប្រទេសចេញ ពីរបបប៉ុល ពត ការជួបជុំភរិយាសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្រោយថ្ងៃរំដោះ៧ មករា ឆ្នាំ១៩៧៩ ពិសេសទាក់ទិនទៅនឹងជីវិតពិតរបស់សម្តេចផ្ទាល់ ចាកចេញពីមាតាបិតាបងប្អូនបង្កើតរបស់សម្តេចពីភូមិកំណើត មកស្វែងរកការសិក្សារៀនសូត្រ នៅរាជធានីភ្នំពេញ ការស្នាក់ នៅអាស្រ័យជាមួយព្រះសង្ឃក្នុងវត្តនាគវ័ន្ត ដើម្បីការសិក្សាកុំឲ្យល្ងង់ខ្លៅ។

សម្តេចតេជោនាយករដ្ឋមន្រ្តីបានបន្តដាស់តឿនហើយ ដាស់តឿនទៀត ដល់គណៈ កម្មការដឹកនាំ អ្នកនិពន្ធរឿង និងអ្នកបច្ចេកទេសថត ត្រូវយកចិត្តទុកដាក់ឲ្យបានហ្មត់ ចត់បំផុត ពីតួសម្តែងនៃតួអង្គប្រវត្តិសាស្រ្តនីមួយៗ ក្នុងសាច់រឿងកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូរណ៌មី ពិសេសតួអង្គមេបញ្ជាការ សំរេច ដែលឆ្លងកាត់នូវការធ្វើពលីកម្មសាច់ស្រស់ ឈាមស្រស់ ឆ្លង កាត់សមរភូមិរាប់មិនអស់ រហូតធ្លាក់ខ្លួនពិការភ្នែក និងតួអង្គអ្នកគ្រូពេទ្យ រ៉ានី ដែលសំដៅទៅលើសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។ សម្តេចតេជោបន្តថា ដំណើរសាច់រឿងមួយចំនួនធំ យើងគួរតែចុះថតដោយផ្ទាល់នៅតាមទីតាំងប្រវត្តិសាស្រ្តមួយ ចំនួន ឯសាច់រឿងមួយចំនួនយើងត្រូវថតក្នុងស្ទីឌីយោ ហើយតួសម្តែងទៀតសោតត្រូវតែមានការហ្វឹកហាត់ បណ្តុះបណ្តាលឲ្យមានការយល់ដឹងច្បាស់លាស់ និងស៊ី ជម្រៅទៅនឹងប្រវត្តិសាស្រ្តពិត របស់ដែលបានកើតឡើងទាក់ ទិនទៅនឹងសាច់រឿងទាំងមូល ។

នៅក្នុងពិធីសំណេះសំណាលគ្នានោះ សម្តេចតេជោនាយករដ្ឋមន្រ្តី បានជូនពរដល់ក្រុម ការងារទាំងអស់ ក៏ដូចជាតួសម្តែងសិល្បករ សិល្បការិនីទាំងអស់ សូមមានជោគជ័យខ្ពស់ថែមទៀត ក្នុងការថតខ្សែ ភាពយន្តភាគ រឿងកូន ប្រុសក្រោមពន្លឺព្រះចន្ទពេញបូរណ៌មី បានចប់សព្វគ្រប់ទៅតាមពេលវេលាដែលបានគ្រោង ទុក ដើម្បីបានដាក់បញ្ចាំងឲ្យប្រជាជនកម្ពុជា ក៏ដូចអន្តរ ជាតិ បានសិក្សាស្វែងយល់ពី ដំណើររឿងប្រវត្តិសាស្រ្តដ៏ល្អឯក ជាវណ្ណកម្មរបស់កូនខ្មែរ៕

Click to comment

Leave a Reply

Your email address will not be published.

Facebook