Connect with us

ព័ត៌មានជាតិ

រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ «ដើម្បីកាត់បន្ថយ នូវផលប៉ះពាល់ បរិស្ថានបាន ត្រូវធ្វើការជាមួយក្រសួងដែល ពាក់ព័ន្ធនានា ដោយប្រើប្រាស់នូវបច្ចេកវិទ្យាថ្មីៗ»

នៅព្រឹកថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានចូលរួមក្នុងសន្និបាតបូកសរុបលទ្ធផលការងារ បរិស្ថានឆ្នាំ២០២០ និងលើកទិសដៅការងារឆ្នាំ២០២១ ហើយក្នុងឱកាសនោះ លោកបានលើកឡើងថា ដើម្បីកាត់បន្ថយ នូវផលប៉ះពាល់ បរិស្ថានបាន ត្រូវធ្វើការជាមួយក្រសួងដែល ពាក់ព័ន្ធនានា ដោយប្រើប្រាស់នូវបច្ចេកវិទ្យាថ្មីៗ។

រដ្ឋមន្រ្តីក្រសួងបរិស្ថាន ថ្លែងយ៉ាងដូច្នេះថា “ដើម្បីកាត់បន្ថយផលប៉ះពាល់ យើងត្រូវធ្វើការជាមួយ ក្រសួង ពាក់ព័ន្ធមួយចំនួន ដើម្បីប្រើប្រាស់វិទ្យាសាស្រ្តថ្មី វិធីសាស្រ្តថ្មី សម្រាប់កាត់បន្ថយ ផលប៉ះពាល់បរិស្ថាន”។

ទាក់ទងជាមួយបញ្ហាបរិស្ថាននេះ លោកបានអំពាវនាវ ដល់ អភិបាលរាជធានី-ខេត្ត ឲ្យចូលរួម ឲ្យបានយ៉ាងសកម្មក្នុងការ ការពារបរិស្ថានឲ្យបានល្អ។

ជាមួយគ្នានោះ លោករដ្ឋមន្រ្តីក៏បាន ជំរុញឲ្យមានការគ្រប់គ្រង កាកសំណល់រឹង-រាវ នៅតាមទីប្រជុំជនឲ្យមានប្រសិទ្ធភាពខ្ពស់ និងត្រូវគ្រប់គ្រងសារធាតុគ្រោះថ្នាក់ឲ្យបានល្អផងដែរ៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook