Connect with us

ព័ត៌មានជាតិ

ក្រសួងបរិស្ថាន៖ បច្ចុប្បន្នបទល្មើស ធនធានធម្មជាតិ មិនទាន់លុបបំបាត់ បានទាំងស្រុងនោះទេ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ លោកនេត្រ ភត្រ្តា បានបញ្ជាក់ក្រោយបញ្ចប់ សន្និបាតបូកសរុបលទ្ធផល ការងារបរិស្ថានឆ្នាំ២០២០ និងលើកទិសដៅការងារឆ្នាំ២០២១ ថា បច្ចុប្បន្នបទល្មើស ធនធានធម្មជាតិ មិនទាន់លុបបំបាត់ បានទាំងស្រុងនោះទេ ខណ:ក្រសួងកំពុងសហការ ជាមួយភាគីពាក់ព័ន្ធ ដើម្បីចាត់វិធានការបង្រ្កាប បន្តទៀត ។

រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន រូបនេះបាននិយាយយ៉ាងដូច្នេះថា នៅក្នុងរយ:ពេល ៩ខែ ឆ្នាំ២០២០ នេះ ក្រុមការងារបានធ្វើការបង្រ្កាប បទល្មើស បានចំនួន ជាង៦ពាន់ករណី ដោយក្នុងនោះ បានបញ្ជូនសុំណុំរឿង ទៅតុលាការបានចំនួន ៤៥៤ករណី ធ្វើការពិន័យអន្តរកាល រហូតដល់ជិត១ពាន់ករណី និងរឹបអូស រណាយន្តជិត៤ពាន់គ្រឿង ដកអន្ទាក់បានជិត៤ពាន់ ។

លោកបន្ថែមថា បទល្មើសធនធានធម្មជាតិ មិនបានរលុបបាត់ទាំងស្រុង ទេ ប៉ុន្តែកម្រិតបទល្មើសខ្នាតធំលែងមាន នៅបទល្មើសខ្នាតតូច ដែលនៅបន្ត ដែលយើងត្រូវ បន្តសហការជាមួយសហគមន៍ តំបន់ការពារធម្មជាតិ និងអាជ្ញាធរដើម្បីយើងបន្តធ្វើ ហើយការបង្រ្កាបបទល្មើសធនធានធម្មជាតិឲ្យរលាយអស់ នៅពេលណានោះ គឺមិនទាន់ដឹងបាននោះទេ។

ជាចុងក្រោយ លោកនេត្រ ភត្រ្តា បានបញ្ជាក់ទៀតថា សម្រាប់ផែនការ ដែលត្រូវធ្វើនៅឆ្នាំ២០២១ ខាងមុខ គឺត្រូវបន្តអនុវត្តន៍ផែនការសកម្មភាព ដោយឡែកផែនការដែលត្រូវធ្វើមុនគេនោះគឺ ការបែងចែកកំណត់ តំបន់ការពារធម្មជាតិ ឲ្យបានត្រឹមត្រូវនិងច្បាស់លាស់។ ហើយរហូតមកដល់ពេលនេះ មានតំបន់ការពារធម្មជាតិចំនួន៧២កន្លែង ដែលមានផ្ទៃដីសរុបចំនួន ៧.៣០០.០០០ហិកតា៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook