ប្រទេសថៃ៖ មន្ត្រីប្រតិបត្តិជាន់ខ្ពស់មួយរូបបាននិយាយថា តម្លៃកៅស៊ូធម្មជាតិរបស់ប្រទេសថៃ នៅទីផ្សារក្នុងស្រុក បានបន្តកើនឡើងដោយសារតែតម្រូវការច្រើនជាងការផ្គត់ផ្គង់។ យោងតាមលោក Nakorn Tangavirapat ប្រធានអាជ្ញាធរកៅស៊ូថៃ (RAOT) បានឲ្យដឹងថា បច្ចុប្បន្នតម្លៃកៅស៊ូក្នុងស្រុកបានកើនឡើងដល់ ៨១ បាត (ប្រហែល ២,៦០ ដុល្លារអាមេរិក) ក្នុងមួយគីឡូក្រាម ហើយនិងអាចឡើងដល់ ១០០ បាត (ប្រហែល ៣,២១ ដុល្លារអាមេរិក) ក្នុងមួយគីឡូក្រាមនាពេលខាងមុខ ចាប់តាំងពីតម្រូវការបានកើនលើសការផ្គត់ផ្គង់។
លោក លោកNakorn បាននិយាយថា តម្លៃកៅស៊ូនៅទីផ្សារក្នុងស្រុកនឹងមិនធ្លាក់ចុះទាបជាង ៧០ បាត (ប្រហែល ២,២៤ ដុល្លារអាមេរិក) ក្នុងមួយគីឡូក្រាមនោះទេ រហូតដល់ដំណាច់ឆ្នាំនេះ ដោយសារតម្រូវការកើនឡើងទាំងទីផ្សារក្នុងស្រុកនិងនាំចេញ។ កាលពីខែមុនប្រទេសថៃ បានផលិតកៅស៊ូធម្មជាតិសរុបប្រមាណ ៤៤១.០០០ តោន បើប្រៀបធៀបទៅនឹងតម្រូវការ ចំនួនរហូតដល់ ៤៩១.០០០ តោននៅក្នុងប្រទេស ។ លោកបាននិយាយថាតម្រូវការ សកល សម្រាប់ស្រោមដៃកៅស៊ូបានកើនឡើងគួរឱ្យកត់សម្គាល់ដែលជាផ្នែកមួយនៃវិធានការប្រ ឆាំងនឹងជំងឺរាតត្បាត ៕