Connect with us

ព័ត៌មានជាតិ

អគ្គនាយក្រុមហ៊ុន​​ RF3 World Cambodia អញ្ជើញសួរសុខទុក្ខនិងថ្លែងអំណរគុណ ឯកឧត្តម ឧត្ដមសេនីយ៍ឯក សូ សូច័ន្ទ នាយកវិទ្យាស្ថាន បច្ចេកទេសយោធា តេជោ ហ៊ុនសែន

ដើម្បីជាការដឹងគុណ ចំពោះរាជរដ្ឋាភិបាលកម្ពុជា និង ឯកឧត្តម ឧត្ដមសេនីយ៍ឯក សូ សូច័ន្ទ នាយកវិទ្យាស្ថាន បច្ចេកទេសយោធា តេជោ ហ៊ុនសែន ដែលបានជួយសំរួលដល់ការងារមនុស្សធម៍របស់ក្រុហ៊ុន RF3 World Cambodia ក្នុងការចុះចែកអំណោយ ជូនជនរងគ្រោះដោយសារទឹកជំនន់ កន្លងមកនេះ  លោក​ វណ្ណ សុភានោ ដែលជា​អគ្គនាយក និងថ្នាក់ដឹកនាំមួយចំនួនរបស់ក្រុមហ៊ុន RF3 World Cambodia  អញ្ជើញសួរសុខទុក្ខនិងនាំយកលិខិតថ្លែងអំណរគុណជូន ឯកឧត្តម ឧត្តមសេនីយ៍ឯក សូ សូចន្ទ នាយកវិទ្យាស្ថាន បច្ចេកទេសយោធា តេជោ ហ៊ុនសែន។

នៅក្នុងជំនួបនោះដែរ លោក វណ្ណ សុភានោ  បានថ្លែងកោតសសើរនិងថ្លែងអំណរគុណជាអនេកកប្បការ ជូនចំពោះ  ឯកឧត្តម ឧត្ដមសេនីយ៍ឯក សូ សូច័ន្ទ នាយកវិទ្យាស្ថាន បច្ចេកទេសយោធា តេជោ ហ៊ុនសែន ដែលបានជួយសំរួលនូវរថយន្តយោធាចំនួនពីរគ្រឿង ដើម្បីដឹកអំណោយសប្បុរសធម៍ទៅចែកជូនបងប្អូន ជនរងគ្រោះដោយទឹកជំនន់ នៅខេត្ត បន្ទាយមានជ័យ បាត់តំបង និងខេត្តពោធិ៍សាត់ កាលពីថ្ងៃទី២០ដល់ថ្ងៃទី ២៣ ខែតុលាឆ្នាំ២០២០។

លោកបានលើកឡើងថា នេះជាការរួមចំនែកយ៉ាងសំខាន់មួយរបស់យោធា ក្នុងការជួយប្រជាពលរដ្ឋអោយទាន់ពេលវេលា ក្នុងការទទួលបាន ស្បៀងអាហារស្របពេលដែល ខេត្តទាំងនោះបានរងគ្រោះយ៉ាងគំហុក ដោយសារគ្រោះទឹកជំនន់។ លោក​អគ្គនាយក ​វណ្ណ សុភានោ ក៏បានប្តេជ្ញាដែរថា នឹងបន្តកម្មវិធីសប្បុរសធម៍របស់ខ្លួនបន្តទៀតនាពេលខាងមុខ ប្រសិនបើ ប្រទេសជាតិ ជួបទុក្ខលំបាកណាមួយដែលតំរូវអោយមានការចូលរួមពី វិស្ស័យឯកជន។

ជាការឆ្លើយតប ឯកឧត្តម ឧត្ដមសេនីយ៍ឯក សូ សូច័ន្ទ នាយកវិទ្យាស្ថាន បច្ចេកទេសយោធា តេជោ ហ៊ុនសែន បានមានប្រសាសន៍ថា ជាការសំខាន់ណាស់ដែល វិស័យ ឯកជន ចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍន៍ប្រទេសអោយរីកចំរើននិងជួយគ្នាពេលជួបគ្រោះអាសន្ននានា ។លោកបន្តថា យោធាបានប្រុងប្រៀប រួចជាស្រេចដើម្បីរបំរើប្រទេសជាតិ បំរើប្រជាពល និងជួយសំរួលដល់ការស្នើរសុំនានា របស់វិស័យឯកជន ដើម្បីកិច្ចការមនុស្សធម៍របស់ពួកគេផងដែរ។

លោកបានបន្តទៀតថា ប្រទេសកម្ពុជាសព្វថ្ងៃក្រោមការដឹកនាំដោយសម្តេចតេជោ ហ៊ុនសែន បានអភិវឌ្ឍន៍លើគ្រប់វិស័យ មានហេដ្ឋារចនាសម្ព័ន្ឋល្អ ប្រជាពលរដ្ឋមានជីវភាពធូរធារ ដូចនេះ រាជរដ្ឋាភិបាល មិនទុកអោយពលរដ្ឋណាម្នាក់ដាច់បាយស្លាប់ទេ ពួកគាត់នឹងត្រូវបានជួយសង្រ្គោះដោយមិនបានគិតពីនិន្នាការនយោបាយឡើយ។

បន្ទាប់ពីការសំណេះសំណាលនេះ លោក វណ្ណ សុភានោ បានប្រគល់ជូនលិខិតសសើរ និងផលិតផល ថែទាំសុខភាពមួយចំនួនរបស់ក្រុមហ៊ុន ដល់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក សូ សូច័ន្ទ នាយកវិទ្យាស្ថាន បច្ចេកទេសយោធា តេជោ ហ៊ុនសែន និងសហការីរបស់លោក ផងដែរ៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook