Connect with us

ព័ត៌មានជាតិ

ភ្ញៀវ​ទេសចរ​ណ៍បរទេសមកកាន់កម្ពុជា​នៅតែ​បន្ត​ធ្លាក់ចុះ​យ៉ាង​គំហុក ត្រឹម ៩ខែចុងក្រោយនេះ

​ភ្នំពេញ៖ ភ្ញៀវ​ទេសចរ​បរទេស​មកលេង​នៅ​កម្ពុជា​រយៈពេល​៩​ខែ​ ​ឆ្នាំ​២​០​២​០​ ​នេះ​គឺ​មានការ​ធ្លាក់ចុះ​៧​៤​,​១​ ​ភាគរយ​ ​ដោយ​ថយ​ចុះ​នៅ​ត្រឹមតែ​ ​១​.​២​៤​៧​.​៦​៨​០​ ​នាក់​ប៉ុណ្ណោះ​ ​។​នេះបើយោង​តាម​ការ​ចេញផ្សាយ​របស់​​​ក្រសួង​ទេសចរណ៍​ ​​នៅ​ថ្ងៃ​ទី​៤​ ​ខែ​វិច្ឆ​កា​ ​ឆ្នាំ២០២០នេះ។

​បើ​តាម​របាយការណ៍​របស់​​​ក្រសួង​ទេសចរណ៍​ ​បាន​ផ្សាយ​ថា​ ​ទោះ​ចំនួន​ភ្ញៀវ​ទេសចរ​ថយ​ចុះ​ជា​អតិ​ប្ប​រ​មា​ដោយសារតែ​វិបត្តិ​កូ​វី​ដ​១​៩​ ​ក៏ដោយ​ ​ប៉ុន្តែ​ភ្ញៀវ​ទេសចរ​នៅ​លើ​ពិភពលោក​ ​ដែល​មក​កំសាន្ត​នៅ​កម្ពុជា​ ​គឺ​ហាក់​នៅតែ​ដដែល​ទេ​ ​គឺ​ក្នុងចំណោម​ភ្ញៀវ​ទេសចរ​បរទេស​ទាំងនោះ​ ​គឺ​មាន​ប្រមាណ​ជាង​១​០​០​ ​សញ្ជាតិ​​។​

​ប្រភព​ដដែល​បញ្ជាក់​ថា​ ​គ្រប់​ជនជាតិ​ដែល​មក​ក​ម្សាន្ត​នៅ​កម្ពុជា​ ​គឺ​ថយ​ចុះ​គ្មាន​ប្រទេស​ណា​ទាប​ជាង​៣​០​ ​ភាគរយ​ទេ​ ​ប៉ុន្តែ​មានតែ​ពលរដ្ឋ​នៅ​ក្នុង​ប្រទេស​ហ្គា​ណា​ ​មួយ​គត់​ដែល​ធ្លាក់ចុះ​ត្រឹមតែ​ ​០​,​៨​ ​ភាគរយ​។​ ​លើស​ពី​ន​វ​ ​ភ្ញៀវ​ទេសចរ​មកពី​ប្រទេស​នេះ​ ​គឺ​មិន​ច្រើន​ទេ​ ​គឺ​ត្រឹមតែ​ ​២​៥​៦​ ​នាក់​ ​ប៉ុណ្ណោះ​ ​កាលពី​ឆ្នាំ​២​០​១​៩​ ​ហើយ​មកដល់​ ​៩​ខែ​ ​ឆ្នាំ​២​០​២​០​ ​គឺ​បាន​មក​កម្ពុជា​ប្រមាណ​ជា​ ​២​៥​៤​ ​នាក់​ ​ដូច្នេះ​យើង​ភាគរយ​នៃ​ការ​ថយ​ ​គឺ​ត្រឹមតែ​ ​០​,​៨​ ​ភាគរយ​ប៉ុណ្ណោះ​៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook