Connect with us

ព័ត៌មានជាតិ

បន្លែទាំងនេះជួយដល់សុខភាពទារកក្នុងផ្ទៃម្តាយ អោយរឹងមាំនិងឆ្លាតវៃ

បន្លែទាំងនេះល្អបំផុតសម្រាប់ស្រ្តីមានផ្ទៃពោះ ជួយឲ្យទារកមានសុខភាពមាំមួននិងឆ្លាតវៃអំឡុងពេលមានផ្ទៃពោះ ស្ត្រីត្រូវការផ្ដល់ជីវជាតិគ្រប់គ្រាន់ដល់ខ្លួនឯងនិងទារក។ ពិសេសគឺវីតាមីនបរិបូរណ៍ សារធាតុរ៉ែក្នុងបន្លែពណ៌បៃតងគឺល្អចំពោះអ្នកមានផ្ទៃពោះយ៉ាងចាំបាច់។ ដូច្នេះ ស្ត្រីកំពុងពរពោះទាំងអស់គួរផ្គត់ផ្គង់ជីវជាតិដោយការហូបបន្លែជាប្រចាំថ្ងៃដូចខាងក្រោម៖
១. ល្ពៅ
ទាំងផ្កា ស្លឹក និងផ្លែរបស់ល្ពៅផ្ដល់ជីវជាតិយ៉ាងច្រើនដល់រាងកាយសម្រាប់ស្ត្រីមានផ្ទៃពោះ។ អ្នកអាចយកទៅចៀន បំពងឬស្លស្លុកក៏បាន។ លើសពីនេះ បើចម្អិនក្នុងស៊ុប នឹងជំរុញឲ្យរាងកាយមានភាពខ្លាំងក្លានិងថាមពលបាន។
២. ផ្ទី
នេះជាប្រភេទបន្លែដែលផ្ទុកនូវវីតាមីន C ច្រើនក្នុងចំណោមបន្លែបៃតង។ តាមការណែនាំពីវេជ្ជបណ្ឌិត នេះជាបន្លែល្អមួយសម្រាប់ស្ត្រីមានផ្ទៃពោះនៅត្រីមាសដំបូង។ ក្រៅពីនេះ ផ្ទីមានប្រសិទ្ធភាពយ៉ាងច្រើនដល់សុខភាពដូចជា ទប់ស្កាត់ជំងឺទឹកនោមផ្អែម ជួយសាងសង់ប្រព័ន្ធឆ្អឹង ជួយប្រព័ន្ធរំលាយអាហារ ការពារភ្នែក ព្រមទាំងជួយប្រព័ន្ធសរសៃប្រសាទរបស់ទារកឲ្យមានសុខភាពល្អ។ ប៉ុន្តែមិនគួរបរិភោគច្រើនឡើយ ត្រឹមមួយសប្ដាហ៍បរិភោគតែ ១ -២ ដងគឺគ្រប់គ្រាន់ហើយ។
៣. ប៉េងប៉ោះ
ស្រ្តីមានផ្ទៃពោះគួរបរិភោគប៉េងប៉ោះឲ្យបានទៀងទាត់ ព្រោះវាជួយកាត់បន្ថយស្រ្តេសនិងប្រឆាំងភាពចាស់បាន។ អ្នកអាចលាយបន្លែនេះជាមួយអាហារសាឡាត់ ត្រី ស៊ុបស៊ុត និងធ្វើជាទឹកប៉េងប៉ោះក៏បាន។
៤. ស្ពៃប្រូខូលី
ដោយសារតែស្ពៃមួយប្រភេទនេះផ្ទុកជាតិដែក និងអាស៊ីតហ្វូលីកច្រើន ដូច្នេះវាក្លាយជាបន្លែដែលល្អទាំងសុខភាពស្ត្រីមានផ្ទៃពោះនិងការលូតលាស់របស់ទារក។ អ្នកអាចយកស្ពៃនេះទៅចំហុយ ឬស្រុះលាយជាមួយសាច់គោដើម្បីទទួលបានជីវជាតិបន្ថែម។
៥. ស្ពៃបូកគោ
ក្រៅពីជាតិដែកនិងកាល់ស្យូម វាក៏សម្បូរនូវប៉ូតាស្យូម អូមេហ្គា៣ រួមទាំងគុណប្រយោជន៍របស់វីតាមីនផ្សេងៗផងដែរ។ ទាំងនេះជាគុណប្រយោជន៍ល្អចំពោះម្ដាយនិងទារក៕

Click to comment

Leave a Reply

Your email address will not be published.

Facebook