Connect with us

ព័ត៌មានជាតិ

ក្រោយរកឃើញកូវិដ១៩ ឆ្លងលើកុមារច្រើនប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្រេចឲ្យចាក់វ៉ាក់សាំងមូលដ្ឋានដល់កុមារអាយុពី៣​ឆ្នាំ ទៅ ៥ឆ្នាំ

(ភ្នំពេញ) ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជណាចក្រកម្ពុជា នៅព្រលប់ថ្ងៃទី ១៧ ខែ កុម្ភៈ ២០២២​ នេះបានចុះហត្ថលេខាលើសារាចរណែនាំនិងធ្វើសេចក្តីសម្រេចទាក់ទង នឹងដំណើរការគ្រប់គ្រងថែទាំទប់ស្កាត់ទៅនឹងមេរោគបំប្លែងថ្មីអូមីក្រុងដែលក្នុងនោះមានការសម្រេចចិត្តដ៏សំខាន់មួយគឺចាក់វ៉ាក់សាំងសម្រាប់កុមារអាយុ៣ឆ្នាំដល់៥ឆ្នាំផងដែរ​​ តាមព័ត៌មានដែលអង្គភាពកម្ពុជាសន្តិភាពទទួលបាននៅ ព្រឹក ថ្ងៃ សុក្រ ទី ១៨​ខែ កុម្ភៈ ឆ្នាំ ២០២២។

នៅក្នុងសារជាសម្លេងជូនជនរួមជាតិសម្តេចតេជោ​ ហ៊ុន សែន​ នាយករដ្ឋមន្រ្តីកម្ពុជាបានថ្លែងថា៖មូលហេតុនៃការសម្រេចចិត្តបែបនេះដោយសារសង្កេតឃើញថាចាប់ តាំងពីអូមីក្រុងបានចាប់ផ្ដើមរុករានចូលមកក្នុងប្រទេសរបស់យើងចំនួនកុមារអាយុក្រោម ៥ ឆ្នាំមានប្រមាណ ២៥ ភាគរយ ត្រូវបានរកឃើញថាទទួលរងនូវជំងឺនេះផងដែរដូច្នេះខ្ញុំបានសម្រេចចិត្តថាដ៏សំខាន់មួយគឺចាក់វ៉ាក់សាំងសម្រាប់កុមារអាយុ៣ឆ្នាំដល់៥ឆ្នាំ ។

សម្តេចតេជោនាយករដ្ឋមន្រ្តីបានបញ្ជាក់ថា៖សូម្បីតែចៅទី ២១ របស់សម្តេចដែលមានអាយុមិនទាន់ដល់ពីរខួបផងនោះក៏ទទួលការឆ្លងមេរោគនេះ ផង​ដែរដូច្នេះយើងចាំបាច់ត្រូវតែចាក់ឲ្យកុមារអាយុ ៣ ឆ្នាំទៅដល់ ៥ ឆ្នាំ ។ ដោយឡែកអាយុ ៥ ឆ្នាំឡើងលើយើងបានចាក់រួចរាល់ហើយ ។

សម្តេចតេជោនាយករដ្ឋមន្រ្តីបានបន្តថាទៅមុខទៀតនេះគឺមានភាពចាំបាច់ដើម្បីការពារកុមាររបស់យើងកុំឲ្យឆ្លងមេរោគកំប្លែងថ្មីៗមីក្រុងកូវីដ ១៩នេះឯង ។សម្តេចបន្តថា យើងអត់មានជំរើសណាល្អជាងការចាក់វ៉ាក់សាំងដូសមូលដ្ឋានជាដូសទីមួយនិងទីពីរសម្រាប់កុមារអាយុក្រោម ៥ ឆ្នាំនោះទេ​។នៅទូទាំងប្រទេសយើងប៉ាន់ស្មាននៅក្នុង ទូលេខជំរឿនមានប្រមាណ ៧០ ម៉ឺននាក់ ។

សម្តេចតេជោនាយករដ្ឋមន្រ្តីបាអំពាវនាវចំពោះមាតាបិតា អាណាព្យាបាលឲ្យនាំកូនចៅរបស់ខ្លួនទៅទទួលវ៉ាក់សាំងដែលមានអាយុពី៣ឆ្នាំដល់៥ឆ្នាំនៅតាមទីកន្លែងនា នាដែលរៀបចំចាក់វ៉ាក់សាំងដោយផ្នែកសុខាភិបាលនិងអាជ្ញាធរមូលដ្ឋាន ។ ជាមួយគ្នានេះសម្តេចបានស្នើឲ្យក្រសួងសុខាភិបាលនិងគណៈកម្មការចំពោះកិច្ចសម្រាប់ ការចាក់វ៉ាក់សាំងទូទាំងប្រទេសក៏ដូចជាមន្ទីរសុខាភិបាលផ្នែកពាក់ព័ន្ធនានាខិតខំសម្របសម្រួលដំណើរការចាក់វ៉ាក់សាំងឲ្យកុមារអាយុ ៣ ឆ្នាំដល់៥ឆ្នាំនេះ ឲ្យបានឆាប់ និងធ្វើឱ្យមានសុវត្ថិភាពបំផុតសម្រាប់កុមាររបស់យើង ព្រោះបងៗរបស់គេបានទទួលវ៉ាក់សាំងរួចស្រេចទៅហើយគឺកុមារដែលមានអាយុចាប់ពី ៥ ឆ្នាំឡើង ។ឥឡូវដល់ ពេលដែលត្រូវចាក់សម្រាប់កុមារអាយុចាប់ពី ៣ ឆ្នាំដល់ ៥ ឆ្នាំដើម្បីបញ្ជៀសហានិ ភ័យដែលអាចកើតឡើងសម្រាប់កុមាររបស់យើងនិងជាកាតព្វកិច្ចដែលលរាជរដ្ឋាភិបាលត្រូវមើលថែប្រជាជនរួមទាំងកុមារផងដែរដែលរដ្ឋត្រូវយកចិត្តទុកដាក់មើលថែដោយមិនអាចមលើរំលងឡើយ ។

សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថាកុមារកម្ពុជានិងជាសផុតពីគ្រោះមហន្តរាយមបញ្ហាសុខភាពដែលវាបង្កឡើងហើយប៉ះពាល់ដល់ក្រុមកុមារប្រមាណ ២៥ ភាគរយ ដែលមានកុមារចាប់ពីអាយុ ៣ ឆ្នាំដល់ ៥ ឆ្នាំ មានកុមារខ្លះត្រូវប្រើម៉ាស៊ីនជំនួយដកដង្ហើមផងដែរ ។ ដូច្នេះវ៉ាក់សាំងគឺជាជម្រើសដ៏ល្អបំផុ តដើម្បីធានា ថាពួកគេទទួល បានភាពស៊ាំ ហើយមិនទទួលបានការឆ្លងជម្ងឺ,ហើយបើឆ្លងហើយក៏មិនមានភាពធ្ងន់ធ្ងររហូតអន្តរាយដល់អាយុជីវិតផងដែរ ។

សម្តេចសង្ឃឹមថាដោយសារមានបទពិសោធន៍រួចទៅហើយនោះគ្រប់ផ្នែកគ្រប់ថ្នាក់ពិសេសប្រជាជននិងកុមាររបស់យើងទទួលបាននូវវ៉ាក់សាំងពេញ​លេញសម្រាប់ពីដូសដំបូងប្រកបដោយសុវត្ថិភាព និងធ្វើឪ្យសង្គមមានសេចក្តីសុខនិងសុភមង្គលគ្រប់ក្រុមគ្រូសារ ៕

Click to comment

Leave a Reply

Your email address will not be published.

Facebook