Connect with us

កងកម្លាំងប្រដាប់អាវុធ

ក្រសួងបរិស្ថានបញ្ជ្រាបចំណេះដឹង ពីភាពជាអ្នកដឹកនាំសម្រាប់សមភាពយេនឌ័រក្នុងការគ្រប់គ្រងធនធានធម្មជាតិ

ថ្ងៃទី១៩ ខែកុម្ភះ ឆ្នាំ២០២២ ក្រសួងបរិស្ថានបានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី«ភាពជាអ្នកដឹកនាំសម្រាប់សមភាពយេនឌ័រក្នុងការគ្រប់គ្រងធនធានធម្មជាតិ» ក្រោមអធិបតីភាពលោកជំទាវ ព្រំ សុភី អនុរដ្ឋលេខាធិការ និងជាប្រធានក្រុមការងារបច្ចេកទេសយេនឌ័រក្រសួងបរិស្ថាន។

ការបណ្តុះបណ្តាលធ្វើឡើងក្នុងគោលបំណង ដើម្បីអនុវត្តនូវការបង្រៀនរបស់ក្រុមការងារគ្រូបង្គោលថ្នាក់ជាតិនៃក្រុមការងារយេនឌ័រឱ្យកាន់តែមានភាពស្ទាត់ជំនាញ និងចែករំលែកចំណេះដឹងបន្ត និងពង្រឹងសមត្ថភាពដល់អ្នកពាក់ព័ន្ធនូវគោលគំនិតមួយចំនួនដូចជា ១)រម្លឹកទស្សនទានយេនឌ័រ ការវិភាគយេនឌ័រ និងទ្រឹស្តីសំខាន់ទាក់ទងនឹងភាពជាអ្នកដឹកនាំ ២)បញ្ជ្រាបការយល់ដឹងដល់សិក្ខាកាមស្តីពីសមភាពយេនឌ័រក្នុងការគ្រប់គ្រងធនធានធម្មជាតិ ៣)ធ្វើការឆ្លុះបញ្ចាំងពីខ្លួនឯង និងការយល់ដឹងពីភាពប្រសព្វគ្នានៃអត្តសញ្ញាណ និង៤)ស្វែងយល់ពីប្រភព និងប្រភេទនៃអំណាចក្នុងបរិបទនៃភាពជាអ្នកដឹកនាំ។

ថ្លែងនៅក្នុងវគ្គបណ្តុះបណ្តាល លោកជំទាវ ព្រំ សុភី ពិតជាមានសេចក្តីសោមនស្សរីករាយ ដោយបានចូលរួមក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី «ភាពជាអ្នកដឹកនាំ និងសមភាពយេនឌ័រក្នុងការគ្រប់គ្រងធនធានធម្មជាតិ» ដែលរៀបចំឡើងដោយក្រុមការងារបច្ចេកទេស យេនឌ័រក្រសួងបរិស្ថាន និងមានការសហការយ៉ាងជិតស្និទ្ធពីអង្គការរីខុហ្វនាពេលនេះ។ លោកជំទាវបានបញ្ជាក់ឱ្យដឹងទៀតថា វគ្គបណ្តុះបណ្តាលនេះ មានអត្ថប្រយោជន៍យ៉ាងក្រៃលែងក្នុងការអនុវត្តន៍ និងពង្រីកនូវសកម្មភាពនៃការបញ្ជ្រាបយេនឌ័រក្នុងវិស័យបរិស្ថាន ដោយផ្តល់នូវសារៈសំខាន់ចំនួន២ គឺ១) ការបណ្តុះ និងបង្កើននូវសមត្ថភាពរបស់គ្រូបង្គោលយេនឌ័រថ្មី ដែលនឹងក្លាយខ្លួនជាអ្នកសម្របសម្រួលបន្តនាពេលខាងមុខ និង២) ការបង្កើនសមត្ថភាព និងការយល់ដឹងថ្មីមួយដល់មន្ត្រីក្របខ័ណ្ឌថ្មីក្នុងឆ្នាំ២០២០ សម្រាប់ពង្រឹងការអនុវត្តន៍ផែនការយុទ្ធសាស្រ្ត បញ្ជ្រាបយេនឌ័រក្នុងវិស័យបរិស្ថាន រួមចំណែកក្នុងការសម្រេចបាននូវសសរស្តម្ភទាំងបួនរបស់ក្រសួងបរិស្ថាន ក្នុងការធ្វើទំនើបកម្មស្ថាប័ន កិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ និងការរស់នៅប្រកបដោយចីរភាព។

Click to comment

Leave a Reply

Your email address will not be published.

Facebook