Connect with us

ព័ត៌មានទាន់ហេតុការណ៍

លោក Mark Esper រដ្ឋមន្រ្តីការពារជាតិអាមេរិក​ កំពុងរៀបចំលិខិតលាលែងពីតំណែង

បរទេស៖ ប្រភពពីមន្ទីរបញ្ចកោណបាននិយាយថា រដ្ឋមន្រ្តីការពារជាតិលោក Mark Esper កំពុងរៀបចំលិខិតលាលែងពីតំណែងដោយមិនគិតពីអ្នកឈ្នះនៃការប្រកួតប្រជែងយកតំណែងប្រធានាធិបតីនោះទេ។

មន្រ្តីមន្ទីរប៉ង់តាហ្គោន ចំនួន៣រូប បានបដិសេធមិនបង្ហាញអត្តសញ្ញាណបានថ្លែងឲ្យ ប្រាប់ NBC News នៅរសៀលថ្ងៃទី០៥ ខែវិច្ឆិកានេះថារដ្ឋមន្ត្រីការពារជាតិអាមេរិកកាំង លោក Mark Esper កំពុងលាលែងហើយការងារនេះមិនត្រូវបានប៉ះពាល់ដោយលទ្ធផលនៃការបោះឆ្នោតប្រធានាធិបតីឡើយ។

វាមិនមែនជារឿងចម្លែកទេដែលរដ្ឋមន្រ្តីរៀបចំលិខិតលាលែងពីតំណែងក្នុងកំឡុងពេលផ្លាស់ប្តូរអំណាចនៅសេតវិមាន។ លោកប្រធានាធិបតី នឹងសម្រេចចិត្តថាតើត្រូវទទួលយកការលាលែងនេះឬអត់។ ដំណើរការនេះច្រើនតែកើតឡើងបន្ទាប់ពីលទ្ធផលនៃការបោះឆ្នោតច្បាស់។

ទោះយ៉ាងណាមន្រ្តីការពារជាតិបាននិយាយថា លោក​ Mark Esper បានបង្ហាញពីចេតនារបស់លោកក្នុងការលាលែងពីតំណែងចាប់តាំងពីខែសីហាមកម្លេះ។​ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg ។

ប្រសិនបើលោកត្រាំ ជាប់ឆ្នោតជាថ្មីលោក Esper ត្រូវបានគេរំពឹងថា នឹងក្លាយជារដ្ឋមន្រ្តីទីមួយ ដែលនឹងត្រូវជំនួសដោយសារតែការមិនចុះសម្រុងជាមួយប្រធានាធិបតី។

បញ្ហាមួយដែលបណ្តាលឱ្យ លោក Esper​ ប្រឈមមុខនឹងមេបញ្ជាការគឺឈ្មោះនៃមូលដ្ឋានទ័ពអាមេរិកត្រូវបានដាក់ឈ្មោះតាមមេដឹកនាំនៃសហព័ន្ធខាងត្បូង។ បច្ចុប្បន្ននេះលោកកំពុងជួយសមាជិកនៃសេចក្តីព្រាងច្បាប់សមាជដែលមានគោលបំណងដកឈ្មោះមេដឹកនាំសហភាពខាងត្បូង ចេញពីមូលដ្ឋានយោធាដែលជាសកម្មភាពមួយដែលអាចធ្វើឱ្យជម្លោះរបស់លោកកាន់តែខ្លាំងឡើងជាមួយប្រធានាធិបតីត្រាំ ៕

Click to comment

Leave a Reply

Your email address will not be published.

Facebook