Connect with us

ព័ត៌មានជាតិ

ក្រសួង​អភិវឌ្ឍន៍ជនបទ ត្រូវការថវិកាជាង៦៥លានដុល្លារ ដើម្បីស្ដារឡើងវិញផ្លូវជនបទ​ជាង​៥០០​ខ្សែ​

អ្នកនាំពាក្យ​ក្រសួង​អភិវឌ្ឍន៍ជនបទ បានឲ្យដឹងថា ក្រសួង​អភិវឌ្ឍន៍ជនបទ ត្រូវការថវិកាជាង​៦៥លាន​ដុល្លារ ដើម្បីស្ដារឡើងវិញផ្លូវជនបទ​ជាង​៥០០​ខ្សែ។ថវិកា​ចំណាយ​នេះ គឺជា​ការប៉ាន់ស្មាន​បឋម​ដែល​ត្រូវ​ស្នើ​ទៅ​ក្រសួង​សេដ្ឋកិច្ច ដើម្បី​បាន​ថវិកា​ពី​ក្រសួង​និង​ដៃគូរ​ពាក់ព័ន្ធ​សម្រាប់​ជួសជុល​និង​ត​ភ្ជាប់​ផ្លូវ​ឡើងវិញ​។ 

​អ្នកនាំពាក្យ​ក្រសួង​អភិវឌ្ឍន៍ជនបទ លោក ចាន់ ដា​រ៉ុង រដ្ឋលេខាធិការ បានថ្លែងតាមរយៈប្រព័ន្ធផ្សាយ​ក្នុង​ស្រុក កាលពីថ្ងៃទី៥ ខែ វិច្ចិកាថា ផ្លូវ​នៅ​ជនបទ​នៅ​ទូទាំងប្រទេស ដែល​ខូចខាត​ដោយ​ទឹកជំនន់​មាន​៥៥៣​ខ្សែ​។ ផ្លូវ​ទាំងនេះ បើ​គិត​ជា​ប្រវែង​មាន​ជាង​៤​ពាន់​គីឡូម៉ែត្រ ហើយ​ក្នុងនោះ​ផ្លូវ​ដែល​រង​ផលប៉ះពាល់​ខ្លាំង រហូតដល់​ដាច់​ផ្លូវ​មាន​ជាង​២​ពាន់​គីឡូម៉ែត្រ​។ លោកបន្តថា ផ្លូវ​ក្នុង​ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ ប៉ៃលិន និង​ខេត្តសៀមរាប រង​ផលប៉ះពាល់​ខ្លាំងជាងគេ​។​

​លោក​បាន​បញ្ជាក់បន្តថា មន្ត្រី​ជំនាញ​របស់​នាយកដ្ឋាន​ខាង​ជួសជុល​ផ្លូវ​គឺ​កំពុង​បន្តការងារ​ជួសជុល​ផ្លូវ​ជា​បន្តទៀត ដើម្បី​ធានាបាន​នូវ​សុខ​សុវត្ថិភាព​សម្រាប់​ប្រជាពលរដ្ឋ​។ មួយវិញទៀត ក្រសួង​អភិវឌ្ឍន៍ជនបទ​នៅតែ​បន្ត​ការវាយតម្លៃ​ពី​ទំហំ​ខូចខាត​ដោយសារ​ទឹកជំនន់​។យ៉ាងណា លោកថា ​ក្នុង​កិច្ច​ការស្ដារ​ផ្លូវ​ជាង​៥០០​ខ្សែ​នេះ​ឡើងវិញ គឺអាចនឹងត្រូវការ​​ចំណាយថវិការប្រមាណ​ជា​ង​៦៥​លាន​ដុល្លារ ជាការ​ប៉ាន់ស្មាន​បឋម​។
 
​ទោះបីជា​យ៉ាងណាក៏ដោយ អ្នកនាំពាក្យ​រូបនេះ បាន​លើកឡើងថា ខាង​រាជរដ្ឋាភិបាល​និង​ក្រសួង​សេដ្ឋកិច្ច​មិនទាន់​កំណត់​នៅឡើយ​ទេ ថា​ខាង​ក្រសួង​អភិវឌ្ឍន៍ជនបទ នឹង​ទទួលបាន​ថវិកា​ចំនួន​ប៉ុន្មាន​ដើម្បី​ស្ដារ​ផ្លូវ​ដែល​ខូចខាត​ឡើងវិញ​។

ពាក់ព័ន្ធនឹងការស្តារឡើងវិញនៅផ្លូវជនបទនេះដែរ លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ក៏ធ្លាប់ថ្លែងកាលពីពេលថ្មីៗនេះថា ស្ថានភាពជំនន់ទឹកភ្លៀងបានចាប់ផ្ដើមស្រកជាបណ្ថើរៗហើយ បានបន្សល់ទុកនូវការខូចខាត ហេដ្ឋារចនាសម្ព័ន្ធដូចជាផ្លូវ ស្ពានជាដើម។ក្រសួងអភិវឌ្ឍន៍ជនបទ កំពុងអនុវត្តយុទ្ធសាស្រ្ដ ពីរសំខាន់ៗ ។
ទី១-ចំពោះផ្លូវ ស្ពាន ដែលខូចធ្ងន់ធ្ងរ ឬដាច់ពុំអាចចរាចតណ៍បាន ត្រូវធ្វើការកែសម្រួលបន្ទាន់ដើម្បីភ្ជាប់ចរាចរណ៍ឡើងិញ ។
ទី២-ត្រូវធ្វើការសិក្សាលម្អិតដើម្បីធ្វើការជួសជុលឲ្យមានលក្ខណៈរឹងមាំប្រកបដោយគុណភាព៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook