Connect with us

ព័ត៌មានទាន់ហេតុការណ៍

នុះ!អ៊ុយក្រែនចប់ហើយ រុស្ស៊ីបានបើកការវាយប្រហារចូលក្រុងធំៗមួយចំនួន

(កៀវ)៖  រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនលោក ឌីមីត្រូ គូឡេបា (Dmytro Kuleba) នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ (ម៉ោងនៅទីក្រុងកៀវ) បានចោទប្រកាន់ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន ថា «កំពុងបើការឈ្លានពានយ៉ាងពេញលេញ» មកលើកប្រទេសអ៊ុយក្រែនតែម្តង ខណៈសំឡេងផ្ទុះ និងស្នូរកាំភ្លើង ត្រូវបានលាន់ឮនៅតាមទីក្រុងធំៗរបស់អ៊ុយក្រែន ក្នុងនោះរួមទាំងរដ្ឋធានីកៀវ (Kyiv) ផងដែរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នាថ្ងៃព្រហស្បតិ៍ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។

បើតាមរយៈសារបង្ហោះនៅលើគណនី Twitter, រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក ឌីមីត្រូ គូឡេបា បានសរសេរថា «លោក ពូទីន ទើបតែបានបើកការឈ្លានពានពេញលេញ មកលើអ៊ុយក្រែន។ ទីក្រុងប្រកបដោយសន្តិភាពជានានារបស់អ៊ុយក្រែន កំពុងស្ថិតក្នុងការវាយប្រហារ។ នេះគឺជាសង្គ្រាមឈ្លានពាន។ អ៊ុយក្រែននឹងការពារខ្លួនឯង ហើយនឹងទទួលបានជ័យជម្នះ។ ពិភពលោកអាច និងត្រូវតែបញ្ឈប់លោក ពូទីន។ ពេលវេលាដែលត្រូវចាត់ការ គឺឥឡូវនេះ»

ដោយឡែក អគ្គរដ្ឋទូតអ៊ុយក្រែនប្រចាំនៅអង្គការសហប្រជាជាតិ (UN) លោក សឺហ្គីយ៍ គីស្លីតស្យ៉ា (Sergiy Kyslytsya) បាននិងកំពុងរិះរកគ្រប់វិធី ដើម្បីឲ្យក្រុមប្រឹក្សាសន្តិសុខ UN ដែលបច្ចុប្បន្នមានប្រទេសរុស្ស៊ីជាប្រធាននោះ ធ្វើអ្វីៗគ្រប់យ៉ាងតាមដែលអាចទៅរួច ដើម្បីបញ្ឈប់សង្គ្រាមប្រឆាំងនឹងអ៊ុយក្រែននេះ។ លោក Sergiy Kyslytsya បានលើកឡើងថា «វាជាភាពទទួលខុសត្រូវនៃស្ថាប័នរបស់ UN ទាំងអស់នេះ ដើម្បីបញ្ឈប់សង្គ្រាម»។ លោកបានជំរុញឲ្យអគ្គរដ្ឋទូតរុស្ស៊ីប្រចាំ UN គឺលោក វ៉ាសស៊ីលី ណេប៊ិនហ្សៀរ (Vassily Nebenzia) ដែលត្រូវជាប្រធានផ្លាស់វេនរបស់ UNSC ពេលនេះ ទាក់ទងដោយផ្ទាល់ទៅកាន់ លោកប្រធានាធិបតី វ៉្លាឌីមៀ ពូទីន និងលោករដ្ឋមន្ត្រីការបរទេស សឺហ្គៃ ឡាវរ៉ូវ ឲ្យបញ្ឈប់ការឈ្លានពានអ៊ុយក្រែន។

ទោះជាយ៉ាងណា, គេនៅមិនទាន់ដឹងថា តើស្ថាប័នដ៏មានឥទ្ធិពលរបស់ UN នឹងត្រូវធ្វើអ្វីបន្តទៀត ដើម្បីឆ្លើយតបនឹងការបញ្ជូនកងទ័ពរុស្ស៊ី ចូលទៅកាន់អ៊ុយក្រែននោះឡើយ។ ដោយឡែកសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តលោកខាងលិចវិញ កំពុងតែត្រៀមរៀបចំកិច្ចប្រជុំបន្ទាន់នៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីចាត់វិធានការឆ្លើយតប ទៅនឹងទង្វើរបស់រុស្ស៊ីភ្លាមៗ៕

ព័ត៌មានអាប់ដេត។

អគ្គនាយសេនាធិការកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន បានអះអាងថាយន្ដហោះចម្បាំង៥គ្រឿង និងឧទ្ធម្ភាគចក្រមួយគ្រឿងរបស់រុស្ស៊ី ត្រូវបានបាញ់ទម្លាក់នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ខណៈកងទ័ពរុស្ស៊ីកំពុងបើកការវាយប្រហារលើអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNN នៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។

ប៉ុន្តែភ្លាមៗនោះដែរ យោធារុស្ស៊ីបានច្រានចោលអះអាងរបស់យោធាអ៊ុយក្រែន។ រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនលោក ឌីមីត្រូ គូឡេបា (Dmytro Kuleba) នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ (ម៉ោងនៅទីក្រុងកៀវ) បានចោទប្រកាន់ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន ថា «កំពុងបើការឈ្លានពាន យ៉ាងពេញលេញ» មកលើកប្រទេសអ៊ុយក្រែនតែម្តង ខណៈសំឡេងផ្ទុះ និងស្នូរកាំភ្លើង ត្រូវបានលាន់ឮនៅតាមទីក្រុងធំៗរបស់អ៊ុយក្រែន ក្នុងនោះរួមទាំងរដ្ឋធានីកៀវ (Kyiv) ផងដែរ។

ចំណែកឯ សហរដ្ឋអាមេរិក និងសម្ពន្ធមិត្តបានព្រមានថាពួកគេនឹងចាត់វិធានការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ប្រឆាំងនឹងរុស្ស៊ី៕

 

Click to comment

Leave a Reply

Your email address will not be published.

Facebook