សហរដ្ឋអាមេរិក៖ នៅទីបំផុតបេក្ខជនប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (Joe Biden) ទទួលបានជោគជ័យក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធីបតីអាមេរិក នេះយោងតាមសារព័ត៌មាន CNN និងសារព័ត៌មាន AP និង CNA ចេញផ្សាយមុននេះបន្តិចនាយប់ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២០។
បន្ទាប់ពីរង់ចាំអស់រយៈពេលបួនថ្ងៃ លទ្ធផលនៃការព្យាករណ៍ការបោះឆ្នោតបានបង្ហាញថា បេក្ខជនប្រធានាធិបតី បក្សប្រជាធិបតេយ្យលោក ចូ បៃឌិន យកជ័យជម្នះលើប្រធានាធិបតីផុតអាណត្តិ ដូណាល់ ត្រាំ និងជាប់ឆ្នោតជាប្រធានាធិបតីថ្មីរបស់អាមេរិកហើយ។ ស្ថិតក្នុងវ័យ ៧៧ ឆ្នាំ លោកនឹងក្លាយជាប្រធានាធិបតីដែលចាស់ជាងគេក្នុងប្រវត្តិសាស្ត្រអាមេរិកដែរ។
លោក Joe Biden ក្លាយជាប្រធានាធិបតីទី៤៦របស់សហរដ្ឋអាមេរិក។ លោក Joe Biden ទទួលបានចំនួនតំណាងអ្នកបោះឆ្នោត ២៩០ ចំណែកលោក ដូណាល់ ត្រាំ ទទួលបាន ត្រឹមតែ២១៤ ៕