Connect with us

ព័ត៌មានទាន់ហេតុការណ៍

លោកចូបៃដិនបានក្លាយជាប្រធានាធិបតីអាមេរិកទី៤៦បន្ទាប់ពីឈ្នះលោកត្រាំ

បន្ទាប់​ពីរង់ចាំ​អស់​រយៈ​ពេល​បួន​ថ្ងៃ ប្រព័ន្ធ​សារព័ត៌មាន​អាមេរិក​បាន​ប្រកាស នៅ​ថ្ងៃ​សៅរ៍​ទី ៧ វិច្ឆិកា ផ្តល់​ជ័យ​ជំនះ​ដល់​លោក​ ចូ បៃដិន ក្នុង​ការបោះឆ្នោត​ប្រធានាធិបតី​ ឆ្នាំ​២០២០។ លោក ចូ បៃដិន បាន​ក្លាយ​ជា​ប្រធានាធិបតី​ទី ៤៦​របស់​សហរដ្ឋ​អាមេរិក​ បន្ទាប់​ពី​បានយក​ឈ្នះ​លោក ដូណាល់ ត្រាំ នៅ​រដ្ឋ​ Pennsylvanie។

បន្ទាប់​ពី​បាន​ប្រកាស​ជ័យ​ជំនះ​របស់​លោក ចូ បៃដិន នៅ រដ្ឋ​Pennsylvanie ដែល​អនុញ្ញា​ឱ្យ​បេក្ខជន​ប្រមូល​បាន​អង្គបោះឆ្នោត២០​បន្ថែម​ទៀត ប្រព័ន្ធ​សារព័ត៌មានអាមេរិក​​ Association Press បាន​ប្រកាស​ជោគជ័យ​​របស់​លោក​ចូបៃដិន​នៅ​រដ្ឋ​ Nevada​ទៀត (៦​អង្គ​បោះឆ្នោត)។ ជាមួយ​នឹងលទ្ធផល​នេះ លោក បៃដិន ​បាន​ទទួល​អង្គ​បោះឆ្នោត​ សរុប​២៩០ ពោល​គឺ​លើសចំនួន​២៧០​ចាំ​បាច់​សម្រាប់​ក្លាយ​ជា​ប្រធានាធិបតី​អាមេរិកទៀត។

ពី​រ​បី​នាទី​ក្រោយ​សេចក្តី​ប្រកាសរបស់​ប្រព័ន្ធសារព័ត៌មាន​​អាមេរិកនេះ​ លោកបៃដិនបានសរសេរសារក្នុងទំព័រ Twitter ទៅកាន់ពលរដ្ឋអាមេរិកថា « ខ្ញុំមានកិត្តិយសដែលអស់លោកបានជ្រើសរើសខ្ញុំឲ្យដឹកនាំប្រទេសដ៏ធំរបស់យើង »។ បន្ទាប់មក លោកបៃដិនបានសន្យាធ្វើជាប្រធានាធិបតីរបស់ពលរដ្ឋអាមរិកគ្រប់រូប។ ចំណែក លោកស្រីហារី ជា​អនុប្រធានាធិបតី បានសរសេរក្នុងទំព័រ Twitter ថា « ទំព័រថ្មីសម្រាប់សហរដ្ឋអាមេរិក »។

តែលោកដូណាល់ ត្រាំ ដែល​នឹង​ត្រូវ​ស្ថិត​ក្រុម​​ប្រធានាធិបតី​ដែល​ជាប់​តែ​មួយ​អាណត្តិ​វិញ ​មិន​ទាន់​ទទួលស្គាល់បរាជ័យ​របស់​លោកនៅ​ឡើយទេ។ ផ្ទុយ​ទៅវិញ លោក​ត្រាំ បាន​បញ្ជាក់​នៅក្នុងសេចក្តីប្រកាសព័ត៌មានថា ការបោះឆ្នោតនេះនៅមិនទាន់បិទបញ្ចប់ត្រឹមនេះទេ និង​បាន​ចោទលោកបៃដិនពីបទប្រញាប់ប្រញាល់ប្រកាសខ្លួនឯងជាអ្នកឈ្នះ៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook