Connect with us

ព័ត៌មានជាតិ

ក្រុមហ៊ុន​ RF3 World Cambodiaបើកវគ្គបណ្តុះបណ្តាលអំពីវិធីសាស្ត្របង្កើត អាជីវកម្មសម័យឌីជីថល នៅខេត្តព្រៃវែងនិងស្វាយរៀង

ការធ្វើអាជីវកម្មសម័យឌីជីថល កំពុងពេញនិយម យ៉ាងខ្លាំងនៅក្នុងនិងក្រៅប្រទេសកម្ពុជា ជាពិសេស គឺការធ្វើពាណិជ្ជកម្ម  នៅលើបណ្តាញ អិនធឺណេត ។

ដោយមើលពីសក្កានុពលនេះ ហើយទើបក្រុមហ៊ុនទីផ្សារបណ្តាញដ៏ធំមួយនៅកម្ពុជា គឺក្រុមហ៊ុន RF3 World Cambodia Co.,Ltd បានបើកវគ្គបណ្តុះ បណ្តាលជាបន្តបន្ទាប់  ដើម្បីបញ្ជ្រាបចំនេះ ដឹងទាំងនេះ ទៅសមាជិករបស់ខ្លួន។

ជាក់ស្តែងរយៈពេលពីរថ្ងៃនេះ ក្រុមហ៊ុនបានរៀបចំវគ្គ បណ្តុះបណ្តាលចំនួនពីរខេត្តជាប់ៗគ្នា គឺខេត្តព្រៃវែងនិងស្វាយរៀង ពីថ្ងៃទី០៧ដល់ថ្ងៃទី០៨ខែវិច្ឆិការ ឆ្នាំ២០២០ ។

នៅខេត្តព្រៃវែង ថ្ងៃទី០៧ ខែវិច្ឆិការ ឆ្នាំ២០២០  នេះកម្មវិធីបណ្តុះបណ្តាលនេះបានធ្វើឡើងក្រោមអធិបតីភាព លោកអគ្គនាយក វណ្ណ សុភានោ និងលោកស្រី អគ្គនាយិការ ផាន់ណារ៉ា និងថ្នាក់ដឹកនាំក្រុមហ៊ុនជាច្រើននាក់ទៀត។

សិក្ខាកាមដែលចូលរួមទទួលបាន ចំនេះដឹងយ៉ាងច្រើនពីការប្រើប្រាស់ផលិតផល និងយល់ដឹងពីការសាងក្រុម ការទទួលបានប្រាក់ចំនេញនិងមេរៀន ធ្វើអោយជិវិតជោគជ័យ រួមនឹងចំនេះដឹងផ្សេងៗទៀត ផងដែរ ដែលមានប្រយោជន៍សំរាប់សមាជិកគ្រួសារ RF3 ទាំងអស់ យកទៅប្រើប្រាស់អោយបានត្រឹមត្រូវ ដើម្បី ទទួលជោគជ័យបន្ថែមទៀត ក្នុងទីផ្សារបណ្តាញ។

លោក វណ្ណ សុភានោ អគ្គនាយក ក្រុមហ៊ុន RF3 World Cambodia នៅក្នុងការសំនេះសំណាល ជាមួយសិក្ខាកាម បានណែនាំអោយពួកគាត់ទាំងអស់យកចិត្តទុកដាក់រៀនសូត្រ ដើម្បីយកចំនេះជំនាញទាំងនេះទោប្រើប្រាស់អោយចំគោលដៅ និងដើម្បីបង្កើនជីវភាពខ្លួនអោយកាន់តែប្រសើរ។

សូមជំរាបថា នៅថ្ងៃនេះក្រុមហ៊ុន RF3 World Cambodia និងបន្តសកម្មភាព បណ្តុះបណ្តាលរបស់ខ្លួនផងដែរ នៅក្នុងខេត្តស្វាយរៀង ដើម្បីអោយសមាជិកថ្មីចាស់របស់ខ្លួននៅទីនោះបានយល់ដឹងបន្ថែមទៀតពីការបង្កើត អាជីវកម្មសម័យ ឌីជីថលនេះ៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook