Connect with us

ព័ត៌មានទាន់ហេតុការណ៍

អបអរសាទរ! ចិន បានបាញ់បង្ហោះផ្កាយរណប 6G ដំបូងបង្អស់របស់ពិភពលោកជោគជ័យ

អន្តរជាតិ៖ ប្រទេសចិន បានបាញ់បង្ហោះ«ផ្កាយរណប 6G ដំបូងបង្អស់របស់ពិភពលោក» ទៅក្នុងលំហ ដើម្បីសាកល្បងបច្ចេកវិទ្យា ដោយជោគជ័យ។ បន្ទាប់ពីវាបានចូលទៅក្នុងគន្លងគោចរ រួមជាមួយផ្កាយរណប១២ផ្សេងទៀត មកពីមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណប Taiyuan Satellite Launch Center នៅក្នុងខេត្តសានស៊ី។

សូមជម្រាបថា ឧស្សាហកម្មទូរគមនាគមន៍ នៅតែមានរយៈពេលជាច្រើនឆ្នាំទៀត ពីការយល់ព្រមលើលក្ខណៈពិសេសរបស់ 6G ដូច្នេះមិនទាន់ប្រាកដថា បច្ចេកវិទ្យាដែលត្រូវបានសាកល្បងនឹងក្លាយជាលក្ខណៈស្ដង់ដារ នៅលើកក្រោយនោះទេ។

គួរបញ្ជាក់ថា ផ្កាយរណបនេះផ្ទុកនូវបច្ចេកវិទ្យា ដែលនឹងត្រូវបានប្រើសម្រាប់ការត្រួតពិនិត្យគ្រោះមហន្តរាយលើដំណាំ និងការការពារលើបញ្ហាភ្លើងឆេះព្រៃ។ ព្រោះវាពាក់ព័ន្ធនឹងការប្រើប្រាស់រលកតេរ៉ាហឺត ដែលមានប្រេកង់ខ្ពស់ ដើម្បីសម្រេចបាននូវល្បឿនបញ្ជូនទិន្នន័យ ខ្លាំងជាងប្រព័ន្ធ 5G ជាច្រើនដង ដែលនោះជាសមត្ថភាពរបស់វា​ ៕

Click to comment

Leave a Reply

Your email address will not be published.

Facebook