Connect with us

ព័ត៌មានទាន់ហេតុការណ៍

ប្រធានាធិបតីអុីរ៉ង់ ប្រាប់ឲ្យ​រដ្ឋាភិបាលអាមេរិកថ្មីកែទម្រង់កំហុសឆ្គងរបស់លោកត្រាំ

បរទេស៖ រដ្ឋាភិបាលរបស់ប្រធានាធិបតី អុីរ៉ង់ លោក ហាសាន រ៉ូហានី ​នៅថ្ងៃទី​៨ខែវិច្ឆិកា បានប្រកាសថា​ រដ្ឋាភិបាលអាមេរិក បន្ទាប់ គួតែប្រើប្រាស់ឱកាសនេះដើម្បី បំពេញនៅអ្វីដែលលោកត្រាំ ធ្វើខុសឆ្គង ធ្វើឲ្យបាត់បង់នាពេលកន្លងមក ។ ការលើកឡើងរបស់លោក រ៉ូហានី ក្រោយពេលលោកបៃឌិនប្រកាសជ័យជម្នះក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក ។

លោករ៉ូហានីបានបញ្ជាក់ថា «គោលនយោបាយខុសឆ្គង ខាតបង់ របស់លោកត្រាំ ត្រូវ​ពលរដ្ឋអាមេរិកប្រឆាំង។ ដូច្នេះ រដ្ឋាភិបាលថ្មី គួតែប្រើប្រាស់ឱកាសនេះដើម្បីកែប្រែកំហុសរបស់អាមេរិក​​។

អុីរ៉ង់ គាំទ្រ កិច្ចពិភាក្សា មានលក្ខណៈស្ថាបនា ជាមួយពិភពលោក​»។ ទំនាក់ទំនងរវាងអុីរ៉ង់នឹងអាមេរិក បានល្អប្រសើក្នុងពេលគណបក្សប្រជាធិបតេយ្យ កាន់អំណាច ប៉ុន្តែក្រោយពេលលោកត្រាំ មកពីគណបក្សសាធារណៈរដ្ឋ ឡើងកាន់អំណាច បានដកកិច្ចព្រមព្រៀង បរមាណូជាមួយអុីរ៉ង់ ហើយបន្តដាក់ទណ្ឌកម្ម ធ្វើឲ្យប្រទេសទាំងពីរប្រឈមមុខដាក់គ្នា​។

ក្រៅពី អុីរ៉ង់នៅមានមេដឹកនាំជាច្រើន ទៀត​ចង់ធ្វើការជាមួយប្រធានាធិបតីថ្មី របស់អាមេរិក ​ក្នុងនោះមានមេដឹកនាំ ប្រទេសសម្ព័ន្ធមិត្តនៅតំបន់អឺរ៉ុប​។​ ទំនាក់ទំនង អាមេរិក អឺរ៉ុប តាំងពីដើមមក ល្អប្រសើនឹងគ្នា ប៉ុន្តែចាប់តាំងលោកត្រាំឡើងកាន់អំណាច ក៏មានបញ្ហាជាច្រើន ដោយសារតែគោលនយោបាយអាត្មានិយមរបស់លោកត្រាំ​៕

Click to comment

Leave a Reply

Your email address will not be published.

Facebook