Connect with us

ព័ត៌មានទាន់ហេតុការណ៍

កម្លាំងប៉ូលិស​ថៃ​ បាញ់ទឹកបំបែកហ្វូងបាតុករ ដើម្បីឃាត់ឃាំងកុំឲ្យចូលទៅក្នុងតំបន់ Sanam Luang ក្បែររាជវាំង

ប្រទេសថៃ៖ សារព័ត៌មាន​Channel News Asiaនៅថ្ងៃទី​៨ ខែវិច្ឆិកា​បានផ្សាយថា កម្លាំងប៉ូលិសថៃ បានបាញ់ទឹក​បំបែកក្រុមបាតុករដែលប្រមូលផ្តុំគ្នា​នៅមុខការិយាល័យរបស់រាជវាំងនៅទីក្រុងបាងកក។

កន្លងមក ក្រុមបាតុករថៃបានដង្ហែក្បួនបាតុកម្មនៅវិមាន ប្រជាធិបតេយ្យ​ក្នុងទីក្រុងបាងកក​ ហើយបន្តដង្ហែក្បួនទៅកាន់ការិយាល័យ​រាជវាំងដើម្បីដាក់លិខិតថ្វាយព្រះមហាក្សត្រ Maha Vajiralongkorn ស្នើឲ្យកែទម្រង់របបរាជាធិបតេយ្យ​។

កម្លាំងប៉ូលិសប្រឆាំងបាតុកម្មបានសម្រេចបាញ់ទឹកបំបែកហ្វូងបាតុករដែលឆ្លងផុតបន្ទាត់ហាមឃាត់ ចូលទៅកាន់តំបន់ Sanam Luang ក្បែររាជវាំងថៃ ។
លោកPiya Tawichai ស្នងការរងកម្លាំងប៉ូលិសថៃ បានឲ្យដឹងថា រដ្ឋាភិបាលនៅថ្ងៃទី​៨ខែវិច្ឆិកា បានដាក់ពង្រាយកម្លាំងប៉ូលិស​ជាង​៩០០០នាក់ទៅកាន់វិមានសន្តិភាព និងរាជវាំង ដើម្បីការពារទប់ស្កាត់បាតុកម្មបង្កហិង្សា​។

ក្រោយការបាញ់ទឹកបំបែកហ្វូងបាតុករ កម្លាំងប៉ូលិសបានសុំទោស ពីសកម្មភាពខាងលើ​។ ការិយាល័យរាជវាំង​ថៃក៏បានទទួលយកលិខិតរបស់ក្រុមបាតុករ ដែលផ្ញើថ្វាយព្រះមហាក្សត្រ​ផងដែរ៕

Click to comment

Leave a Reply

Your email address will not be published.

Facebook