ទីភ្នាក់ងារពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO)បានឲ្យដឹងថា ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជានិងជប៉ុនមានតម្លៃ ១.៥៤៨ លានដុល្លារក្នុងរយៈពេល ៩ ខែឆ្នាំនេះ។ ទំហំពាណិជ្ជនេះ គឺបានថយចុះ ២៥ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
តួលេខពីប្រភពដដែល ត្រូវបានទីភ្នាក់ងារពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO)បានបង្ហាញថាចាប់ពីខែមករាដល់ខែកញ្ញាឆ្នាំនេះប្រទេសកម្ពុជា បាននាំចេញផលិតផលដែលមានតម្លៃ ១.២០៨ លានដុល្លារទៅជប៉ុន ថយចុះ៥,៦ ភាគរយបើ ប្រៀបធៀបនឹងឆ្នាំមុន។

ប្រភពដដែលបានអោយដឹងថា កម្ពុជាបាននាំចូលទំនិញពីប្រទេសជប៉ុនក្នុងតម្លៃ ៣៣៩ លានដុល្លារពោលគឺធ្លាក់ចុះ ១៤,៨ ភាគរយ។
តួលេខពីក្រសួងពាណិជ្ជកម្មបានបង្ហាញថាផលិតផលសក្តានុពលសម្រាប់ការនាំចេញពីកម្ពុជាទៅជប៉ុនគឺសម្លៀកបំពាក់ ស្បែកជើង និងគ្រឿងអេឡិចត្រូនិច។
កាលពីឆ្នាំមុនពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរបានកើនឡើង ១៣ ភាគរយស្មើនឹង ២.២៩២ លានដុល្លារអាមេរិក ៕