ខេត្តកណ្តាល៖ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាបាទក្រហកម្ពុជានិងជាអនុប្រធានក្រុមការងារឥស្សរជនឆ្នេីមថ្នាក់ជាតិ នៅថ្ងៃអង្គារ ១០រោច ខែកត្ដិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃ១០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ អញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយស្តីពី «ការរស់នៅធម្មតា តាមបែបគន្លងថ្មី » ដេីម្បីចូលរួមទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២០ក្រោមប្រធានបទ ៖ សាមគ្គីភាពជាសកល និងការទទួលខុសត្រូវរួមគ្នា ជូនដល់អ្នកផ្ទុកមេរោគអេដស៍ចំនួន ៤៥នាក់ រស់នៅឃុំដីឥដ្ឋឃុំគគីរឃុំបន្ទាយដែក និងឃុំសំរោងធំស្រុកកៀនស្វាយ ខេត្តកណ្តាល។

នៅក្នុងពិធីនោះដែរ ក៏៏មានការអញ្ជើញចូលរួមពីលោកជំទាវ ម៉ែននារី សោភគ អនុប្រធានអចិន្ត្រៃយ៍ក្រុមការងារឥស្សរជនឆ្នេីមថ្នាក់ជាតិ និងលោក គួយ ប៊ុនធឿនសមាជិគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តតំណាងឯកឧត្ដមគង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាលនិងជាប្រធានគណៈកម្មាធិកាសាខាកាកបាទក្រហមក្ពុជាខេត្តកណ្ដាល ដែលពិធីនេះប្រព្រឹត្តទៅនៅភូមស្ដៅកន្លែងឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ។

សូមបញ្ជាក់ថា គ្រួសារអ្នកផ្ទុកមេរោគអេដស៍នីមួយៗទទួលបានអំណោយពីកាកបាទក្រហមកម្ពុជា ៖ អង្ករ ៣០គីឡូក្រាមមីយេីង ១កេសត្រីខ ១០កំប៉ុងទឹកត្រី ៦ដបឃីត(ប្រេងឆា អំបិលស្ករស ទឹកដោះគោ អង្ករ ២គ.ក្រ) ១កញ្ចប់ ឃីត (សារុង ក្រមា មុង ភួយ អាវយឺត) ១កញ្ចប់ និងម៉ាស់ ១ប្រអប់។ អំណោយសាខាកាកបាទក្រហមកម្ពុជា ខេត្តកណ្តាលរួមមាន ៖ សាប៊ូ ២ដុំ អាល់កុលកន្លះលីត្រ ១ដប ម៉ាស់ ១០ម៉ាស់ និងថវិកា ៥០.០០០រៀល៕
