ការគេងមិនបានគ្រប់គ្រាន់គឺពិតជាមានផលប៉ះពាល់ទៅដល់រាងកាយអ្នកមែន។ជម្ងឺដែលអាចកើតឡើងនៅពេលអ្នកគេងមិនគ្រប់គ្រាន់រួមមាន៖
១. ជម្ងឺបេះដូង
សារធាតុប្រូតេអុីននឹងប្រមូលផ្តុំនៅក្នុងបេះដូង នៅពេលរាងកាយដឹងខ្លួនធម្មតា តែបើអ្នកមិនបានគេងគ្រប់គ្រាន់ឬក៏ចូលគេងយឺតសារធាតុអស់ទាំងនោះនឹងកកកុញនៅក្នុងសរសៃឈាមបេះដូង។ តាមការស្រាវជ្រាវទៅលើមនុស្សមួយក្រុមបានឲ្យដឹងថា មនុស្សដែលមិនបានគេង ៨៨ ម៉ោងមានសម្ពាធឈាមឡើងខ្ពស់ខុសពីធម្មតា។ រីឯស្ត្រីដែលមានអាយុតិចជាង ៦០ ឆ្នាំ ប្រឈមមុខនឹងជម្ងឺបេះដូងមួយទ្វេជាពីរ។
២. ជម្ងឺមហារីកពោះវៀនធំ
តាមការស្រាវជ្រាវនិងការសិក្សាបានឲ្យដឹងថា មនុស្សចំនួន ១២៤០នាក់ ប្រហែលជា ៤៧% គេងតិចជាង ៦ ម៉ោងគឺមានរោគសញ្ញានៃជម្ងឺមហារីកពោះវៀនធំច្រើនជាងអ្នកគេងបាន ៧ ម៉ោងឬច្រើនជាងនេះ។
៣. អ្នកជម្ងឺទឹកនោមផ្អែម
ប្រសិនបើអ្នកមានជម្ងឺទឹកនោមផ្អែមគេងមិនបានគ្រប់គ្រាន់ នោះកម្រិតជាតិស្ករក្នុងឈាមនឹងកើនឡើងប្រមាណ ២៣%បូករួមទាំងកម្រិតអាំងស៊ុយលីនប្រមាណ ៤៨%។
៤.ជំងឺគេងមិនលក់
ការគេងមិនបានគ្រប់គ្រាន់ឬការចូលគេងយឺតនឹងបណ្តាលឲ្យមានជម្ងឺគេងមិនលក់រុាំរ៉ៃដោយវាប៉ះពាល់ទៅនឹងដំណេកដូចជាត្រូវចំណាយពេល ៣០ នាទីឬក៏អាចដឹងខ្លួននៅពាក់កណ្តាលយប់ជាក់ជាមិនខាន។
៥. ជម្ងឺធាត់លើសកម្រិត
យោងតាមការស្រាវជ្រាវបានឲ្យដឹងថា ចំពោះអ្នកគេងតិចជាង ៧ ម៉ោងគឺទំនងមានភាពធាត់លើសកម្រិតច្រើនជាងអ្នកគេងបានច្រើនជាង ៧ ម៉ោងដោយសារអ្នកគេងតិចមានសារធាតុគីមី leptin។
៦. ជម្ងឺបាក់ទឹកចិត្ត
ចំពោះអ្នកទាំងឡាយណាដែលគេងមិនបានគ្រប់គ្រាន់ឬមានបញ្ហាសុខភាពទាក់ទងនឹងការគេងអាចបណ្តាលឲ្យមានជម្ងឺបាក់ទឹកចិត្ត។ ការគេងមិនលក់ជាផ្នែកមួយនៃរោគសញ្ញានៃការបាក់ទឹកចិត្ត៕