Connect with us

កងកម្លាំងប្រដាប់អាវុធ

កម្ពុជា កូរ៉េ ប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់ផ្នែកគ្រប់វិស័យ ក្នុងនោះវិស័យព័ត៌មាន ក៏ជាផ្នែកមួយ ដែលត្រូវបន្តធ្វើឱ្យកាន់តែប្រសើរឡើងថែមទៀត។

ឯកឧត្តមបណ្ឌិត សុខ ប្រសិទ្ធិ រដ្ឋលេខាធិការក្រសួងពត៌មាន បានដឹកនាំប្រតិភូចូលរួមកិច្ចប្រជុំជាមួយក្រុមហ៊ុន WIABLE Corporation នៃសាធារណរដ្ឋកូរ៉េ ដើម្បីពិនិត្យ និងពិភាក្សាអំពីគម្រោងនៃកិច្ចសហប្រតិបត្តិការ លើវិស័យព័ត៌មាន និងផ្សព្វផ្សាយ រវាងភាគីទាំងពីរ កាលពីរសៀលថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២ ។ ឯកឧត្តម មានប្រសាសន៍ថា កិច្ចពិភាក្សានេះបានបង្ហាញ ឱ្យឃើញ ពីជំហានជាវិជ្ជមានមួយបន្ថែមទៀត នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ។ ឯកឧត្តមរដ្ឋលេខាធិការ បានធ្វើការរំលឹកឡើងវិញ ពីកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ ដែលក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយនេះ ត្រូវបានពង្រឹងនិងពង្រីក ក្នុងវិស័យជាច្រើន ជាពិសេសក្នុងការវិនិយោគ ពាណិជ្ជកម្មនិងការអភិវឌ្ឍន៍។ក្នុងនោះក៏មានវិស័យព័ត៌មា និងផ្សព្វផ្សាយផងដែរ ។ ជាមួយគ្នានេះ ឯកឧត្តម បានកត់សម្គាល់ថា Wiable Corporation គឺជាក្រុមហ៊ុននៃសាធារណរដ្ឋកូរ៉េ ដែលប្រតិបត្តិការលើ វិស័យបច្ចេកវិទ្យា និងមានជំនាញលើការផ្គត់ផ្គង់សេវាកម្មទំនាក់ទំនង និងវិស្វកម្មក្នុងវិស័យទំនាក់ទំនង ។

លោក Seo Taek-Won អ្នកគ្រប់គ្រងជាន់ខ្ពស់ និងជាអនុប្រធានក្រុមហ៊ុន Wiable Corporation ជាអ្នកធ្វើបទបង្ហាញ របស់ក្រុមហ៊ុន បានបញ្ជាក់ថា ក្រុមហ៊ុនត្រូវបានបង្កើតឡើងនាឆ្នាំ១៩៩៦ នៅសាធារណរដ្ឋកូរ៉េ ដែលប្រតិបត្តិការលើវិស័យ ទំនាក់ទំនងឥតខ្សែ និងហេដ្ឋារចនាសម្ព័ន្ធទំនាក់ទំនង ដែលរួមមាន EPC, O&M និង5G ជាដើម ។

សូមបញ្ជាក់ថា តាមរយៈនៃកិច្ចប្រជុំនេះ តំណាងក្រុមហ៊ុន បានស្នើសុំការគាំទ្រ និងកិច្ចសហការជាមួយក្រសួងព័ត៌មាន ក្នុងការ ពិនិត្យ និងសិក្សាលើគម្រោងខាងលើ ដើម្បីអាចឈានដល់កិច្ចសហប្រតិបត្តិការក្នុងការអនុវត្តគម្រោងឱ្យបានជោគជ័យ ៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook