Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីការបរទេសអាមេរិក Mike Pompeo ទទួលរងការថ្កោលទោស ក្រោយលើកឡើងថា​លោកត្រាំ នឹងជាប់ឆ្នោត

អាមេរិក៖ នៅថ្ងៃទី​១១ខែវិច្ឆិកា រដ្ឋមន្ត្រីការបរទេសអាមេរិក Mike Pompeo បានបញ្ជាក់ថា លោកជឿជាក់ថាប្រធានាធិបតីដូណាល់ ត្រាំ នឹងជាប់ឆ្នោតអាណត្តិទីពីរជាបន្តទៀត ប្រសិនបើសន្លឹកឆ្នោតទាំងអស់គឺស្របច្បាប់នោះ។

ការប្រកាសខាងលើរបស់លោក Mike Pompeo មិនខុសអ្វីពីការច្រាលចោលលទ្ធផលបោះឆ្នោត​ប្រធានាធិបតី​អាមេរិកឆ្នាំ​២០២០ ដែលលោកបៃឌិនទទួលបានជ័យជម្នះនោះទេ។ ប៉ុន្តែក្រោយទទួលរងការថ្កោលទោសយ៉ាងខ្លាំងពីមហាជនមក លោក​Mike Pompeo ​ក៏បានបន្ទន់ឥរិយាបថបន្តិច​។

នៅក្នុងបទសម្ភាសន៍ជាមួយបណ្តាញព័ត៌មាន​Fox News លោកក​Mike Pompeo ​​បានបញ្ជាក់ថា «យើងជឿជាក់ថា នឹងមានការផ្លាស់ប្តូរអំណាចដោយល្អបំផុត ដើម្បីធានាថាអ្នកឡើងកាន់តំណែងប្រធានាធិបតីនៅថ្ងៃទី ២០ខែវិច្ឆិកា គឺបានរៀបចំរួចរាល់»។ លោកបន្តែទៀតថា «នឹងមានការផ្ទេរអំណាចដោយរលូន»។

មកទល់ពេលនេះ​ប្រធានាធិបតីដូណាល់ ត្រាំ មិនទាន់ទទួលស្គាល់លទ្ធផលថាខ្លួនបរាជ័យក្នុងការបោះឆ្នោតកាលពីថ្ងៃទី​៣ខែវិច្ឆិកានោះឡើយ។ លោកនៅតែបន្តប្តឹង​រដ្ឋយុទ្ធសាស្ត្រមួយចំនួនពីការបន្លំសន្លឹកឆ្នោត ៕

Click to comment

Leave a Reply

Your email address will not be published.

Facebook