Connect with us

កងកម្លាំងប្រដាប់អាវុធ

សម្តេចហ៊ុន សែន ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនៅឆ្នាំនេះនឹងប្រារព្ធធ្វើជាធម្មតា

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជាបានបញ្ជាក់ថា វ៉ាក់សំាងគឺជាសេដ្ឋកិច្ច ហើយប្រសិន បើគ្មានវ៉ាក់សាំង ឆ្នាំនេះក៏មិនមានការរៀបចំពិធីបុណ្យចូលឆ្នាំខ្មែរដែរ ហើយមិនត្រឹមតែប៉ុណ្ណោះ ក៏ នឹងមាន មនុស្ស ស្លាប់ផងដែរ។

សម្តេចហ៊ុន សែនបានលើកឡើងយ៉ាងដូច្នេះក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំ កាលពីព្រឹកថ្ងៃនេះ នៅឯខេត្តត្បូងឃ្មុំ។

សម្តេចបញ្ជាក់ថា ប្រជាពលរដ្ឋភាគច្រើនបានចាក់វ៉ាក់សាំងបង្ការកូវីដ១៩ ដូសទី៣ ឬ ដូស ទី៤ សម្តេច តេជោហ៊ុន ដូច្នេះពិធីបុណ្យចូល ឆ្នាំថ្មី ប្រពៃណី ជាតិ ខ្មែរនៅឆ្នាំនេះ នឹងប្រារព្ធជាធម្មតា ខណៈប្រជាពល រដ្ឋភាគ ច្រើនបានចាក់វ៉ាក់សាំងបង្ការកូវីដ១៩ ដូស ទី៣ឬ ដូសទី៤ ដែលអាចធានាបាននូវការទប់ស្កាត់ ក្នុងសហគមន៍។

សម្តេចថ្លែងថា៖«នៅឆ្នាំនេះការចូលឆ្នាំ គឺនៅតែបន្តជាធម្មតា ព្រោះជាក់ស្តែង ថ្ងៃឈប់សម្រាកសៅរ៍-ថ្ងៃអាទិត្យ រយៈពេល២ថ្ងៃមកនេះ មាន ប្រជាពលរដ្ឋ១៩ម៉ឺននាក់ ដើរលេងកម្សាន្តនៅតាមរមណីយ ដ្ឋាននា នា ក្នុងទូទាំងប្រទេស។ ជាមួយគ្នានេះ វ៉ាក់សំាងនេះ គឺជាដង្ហើមសេដ្ឋកិច្ចរបស់កម្ពុជា ព្រោះ បើគ្មានការចាក់វ៉ាក់សាំងភាព សាំក្នុងសហគមន៍មិនអាចកើតមានឡើយ ហើយសកម្មភាពសេដ្ឋកិច្ច ក៏មិនអាចដំណើរ ការ បាន ដែរ»។

សូមបញ្ជាក់ថា ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរឆ្នាំ២០២២នេះ គ្រោងប្រារព្ធធ្វើរយៈ ពេល៣ថ្ងៃ គឺ ពីថ្ងៃទី១៤ ដល់ថ្ងៃ១៦ ខែមេសា។ ជុំវិញរឿងនេះសម្តេចតេជោហ៊ុន សែនមានក្តីរំពឹងថា រដ្ឋាភិបាលចិន នឹងបន្តផ្តល់ វ៉ាក់ សាំង ជូនដល់កម្ពុជា ហើយសម្ដេចបន្ដថា បើទោះបីកម្ពុជា អត់មានវ៉ាក់សាំង ក៏មិនប្រើ វ៉ាក់ សាំង ដែល ហួស សុពលភាពនោះឡើយ៕

Click to comment

Leave a Reply

Your email address will not be published.

Facebook