Connect with us

ព័ត៌មានទាន់ហេតុការណ៍

កា​រស​ង្ងំ​ក្នុង​បន្ទប់​សូ​ណា អាច​បន្ថយ​ការ​ប្រឈម​ជំងឺ​បេះដូង​បាន

អ្នក​ស្រាវជ្រាវ​មក​ពី​សាកលវិទ្យាល័យ University of Eastern Finland បាន​សិក្សា​ទៅ​លើ​បុរស​វ័យ​កណ្តាល​ប្រមាណ ២៣០០​នាក់ រយៈពេល​ជា​មធ្យម ២០​ឆ្នាំ​។ ពួក​គេ​បាន​បែងចែក​បុរស​ទាំងនោះ​ជា​បី​ក្រុម​ធំ​ៗ​សម្រាប់​ស​ង្ងំ​ក្នុង​បន្ទប់​សូ​ណា​ជា​រៀង​រាល់​ស​ប្តា​ហ៍​។ បុរស​ទាំងអស់​ជា​មធ្យម​ត្រូវ​ចំណាយពេល​ក្នុង​បន្ទប់​សូ​ណា​ដែល​មាន​កម្តៅ 80​អង្សា​សេ រយៈពេល ១៥​នាទី​ម្តង​។ ជា​លទ្ធផល​ពួក​គេ​រក​ឃើញ​ថា បុរស​ដែល​ឧស្សាហ៍​ចូល​ក្នុង​បន្ទប់​សូ​ណា មានការ​ថយ​ចុះ​នូវ​អត្រា​នៃ​ការ​ស្លាប់​ដោយសារ​ជំងឺ​សរសៃឈាម​បេះដូង និង​ដាច់​សរសៃឈាម​ខួរក្បាល​ច្រើន​។

សូម​បញ្ជាក់​ថា ឥទ្ធិពល​របស់​បន្ទប់​សូ​ណា​ចំពោះ​ប្រព័ន្ធ​បេះដូង​សរសៃឈាម​ត្រូវ​បាន​គេ​កត់ត្រា​រួច​ទៅ​ហើយ​កាលពី​ការ​សិក្សា​មុន​ៗ​។ ការ​ប្រើប្រាស់​បន្ទប់​ស៊ូ​ណា​អាច​ជួយ​បញ្ចុះ​សម្ពាធ​ឈាម ដូច្នេះ​វា​គឺជា​ហេតុផល​មួយ​ដែល​បញ្ជាក់​ថា វា​មាន​លក្ខណៈ​ល្អ​ចំពោះ​សរសៃឈាម​។

តាម​ការ​សិក្សា​បាន​បង្ហាញ​ទៀត​ថា ការ​ចូល​ក្នុង​បន្ទប់​សូ​ណា​ជា​ទៀងទាត់​ប្រហែលជា​មាន​ប្រយោជន៍​ចំពោះ​បុគ្គល​ណា​ដែល​មាន​កត្តា​ប្រឈម​នឹង​ជំងឺ​បេះដូង​ច្រើន ដូច​ជា លើស​សម្ពាធ​ឈាម កូ​ឡេ​ស្តេ​រ៉ុល​ក្នុង​ឈាម​ខ្ពស់ និង​ជំងឺ​ទឹកនោមផ្អែម​ជាដើម​។ ជា​ទូទៅ វា​មាន​សុវត្ថិភាព និង​មាន​ប្រយោជន៍​ចំពោះ​អ្នក​ដែល​ខ្សោយបេះដូង​តិច​តូច តែ​ប្រហែលជា​មិនល្អ​សម្រាប់​អ្នក​ទើបនឹង​មាន​ជំងឺ​គាំងបេះដូង​ថ្មី​ឡើយ៕

 

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook