Connect with us

ព័ត៌មានជាតិ

អំណោយនិងពូជស្រូវ របស់ សម្តេចតេជោ តាមរយៈ ឯកឧត្តម ហ៊ុន ម៉ាណែត ត្រូវបានចែកជូនដល់ពលរដ្ឋស្រុកព្រៃឈរខេត្តកំពង់ចាម

អំណោយជាស្រូវពូជ និងថវិកាមួយចំនួនពី សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត នាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ត្រូវបានចែកជូន ប្រជាពលរដ្ឋចំនួន៣,២០០គ្រួសារ ដែលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង ក្នុងខេត្តកំពង់ចាម  នៅបរិវេណវិទ្យាល័យ ហ៊ុន សែន ព្រៃទទឹង ស្រុកព្រៃឈរ តាមរយៈ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត។

ជំនួសឲ្យពលរដ្ឋទាំងអស់ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានឧបត្ថម្ភពូជស្រូវ ដល់ប្រជាកសិករដែលរងការខូចខាតនាពេលនេះ។ បានបន្តថា ក្នុងនាមរដ្ឋបាលខេត្តកំពង់ចាម និងប្រជាពលរដ្ឋ សូមសម្តែងនូវតាវរកិច្ចដោយក្តីគោរពដ៏ខ្ពង់ខ្ពស់ចំពោះការផ្តល់កិត្តិយសដ៏ថ្លៃថ្លារបស់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក តំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកពូជស្រូវ មកចែកជូនដល់ប្រជាពលរដ្ឋរងផលប៉ះពាល់ ដោយសារជំនន់ទឹកភ្លៀងចំនួន ៣,២០០គ្រួសារ ក្នុងខេត្តកំពង់ចាម ក្នុងនោះស្រុកស្ទឹងត្រង់ ១,៣៣៦គ្រួសារ, ស្រុកកំពង់សៀម ៣១៨គ្រួសារ, ស្រុកព្រៃឈរ ២៩៩គ្រួសារ, ស្រុកជើងព្រៃ ៦៣៣គ្រួសារ និងស្រុកបាធាយ ចំនួន ៦១៤គ្រួសារ។

បើតាម លោកអភិបាលខេត្ត បានបញ្ជាក់ថា ស្ថានភាពជំនន់ទឹកភ្លៀងប៉ះពាល់ដល់ ០៩ស្រុក ១ក្រុង ស្មើនឹង ៥០ឃុំ-សង្កាត់ (ក្រុងកំពង់ចាម ស្រុកកំពង់សៀម ស្រុកស្ទឹងត្រង់ ស្រុកចំការលើ ស្រុកបាធាយ ស្រុកជើងព្រៃ ស្រុកព្រៃឈរ ស្រុកកងមាស និងស្រុកស្រីសន្ធរ) ប៉ះពាល់ប្រជាជន ៣៧១ខ្នងផ្ទះលិចសាលារៀន២០កន្លែង លិចផ្លូវជាតិ ផ្លូវខេត្ត ផ្លូវគ្រួសក្រហម ផ្លូវលំប្រមាណ ២៣,១៥គីឡូម៉ែត្រ និងខូចខាតប្រវែង ១៤,៣២ម៉ែត្រ។ លិចដំណាំស្រូវ ចំនួន ២,៩០៤ហិកតា ស្មើនឹង ៣,៩៣២គ្រួសារ ក្នុងនោះ ខូចខាត ១,៩៦៧ហិចតា ស្មើនឹង ៣,២០០គ្រួសារ៕

 

 

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook