Connect with us

ព័ត៌មានជាតិ

ការដ្ឋានមណ្ឌលចត្តាឡីស័កតម្លៃជិត៨០ម៉ឺនដុល្លារ នៅព្រែកព្នៅ នឹងបញ្ចប់មុនដំណាច់ឆ្នាំ២០២០

រាជរដ្ឋាភិបាលកម្ពុជា បានកំពុងចំណាយថវិកាប្រមាណ ៧៩០ពាន់ដុល្លារ សាងសង់អាគារចំនួន ៦ ជាមណ្ឌលចត្តាឡីស័កថ្មីនៅរាជធានីភ្នំពេញ សម្រាប់ឱ្យប្រជាពលរដ្ឋដែលធ្វើដំណើរមកពីបរទេសស្នាក់នៅធ្វើចត្តាឡីស័ក។

គម្រោងសាងសង់មណ្ឌលចត្តាឡីស័កថ្មីនេះ មានសរុប ៦ អគារ សាងសង់លើផ្ទៃដីជិត ១ ហិកតា ស្ថិតក្នុងភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ។ គម្រោងនេះ ចាប់ផ្តើមសាងសង់នៅខែកញ្ញាកន្លងមកនេះ ហើយគ្រោងនឹងបញ្ចប់នៅមុនដំណាច់ឆ្នាំ២០២០។

ក្រោយបើកដំណើរការ មណ្ឌលចត្តាឡីស័កថ្មីនេះ អាចទទួលមនុស្សស្នាក់រហូតដល់ ៨០០នាក់ ហើយនឹងប្រើជំនួសឧ្យមណ្ឌលចត្តាឡីស័កពេលបច្ចុប្បន្ន ដែលប្រើបន្ទប់សាលារៀនរដ្ឋ និង សណ្ឋាគារ។

លោកជំទាវ យក់ សម្បត្ដិ រដ្ឋលេខាធិការក្រសួងសុខាភិបាលបានប្រាប់អ្នកសារព័ត៌មានក្នុងពេលចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់មណ្ឌលចត្ដាឡីស័កថ្មីកាលពីសប្តាហ៍មុនថា គម្រោងនេះត្រូវប្រើប្រាស់ថវិកាប្រមាណ ៧៩០ពាន់ដុល្លារ ដែលជាថវិការបស់រាជរដ្ឋាភិបាលកម្ពុជា។

លោកជំទាវបន្តថា មណ្ឌលចត្ដាឡីស័កទីតាំងថ្មីនេះ សម្រាប់ពលរដ្ឋខ្មែរមកពីក្រៅប្រទេសប៉ុណ្ណោះ ចំណែកជនបរទេស ត្រូវសម្រាកនៅតាមសណ្ឋាគារ ៕

Click to comment

Leave a Reply

Your email address will not be published.

Facebook