Connect with us

ព័ត៌មានទាន់ហេតុការណ៍

លំ​ហាត់ប្រាណ​ដោយ​ការ​ដើរ​ញាប់ ជួយ​សម្រក​ខ្លាញ់​ក្បាលពោះ

ការ​ដើរ​ជួយ​ភ្ញោ​ច​ដល់​ភាព​សម​សន​យ៉ាង​ល្អ​សម្រាប់​ប្រព័ន្ធ​បេះដូង​សរសៃឈាម សម្រក​ទម្ងន់ បញ្ចុះ​ជាតិ​ខ្លាញ់ និង​សម្ពាធ​ឈាម​។ ការ​ដើរ​ដោយ​គ្មាន​អាហារ​ក្នុង​ពោះ​សោះ អាច​ជួយ​រំលាយ​ជាតិ​ខ្លាញ់​ក្នុង​ខ្លួន​រហូត​ដល់​ទ្វេ​ដង​ឯណោះ​។ ការ​ដែល​មាន​ទម្លាប់​ដើរ​ច្រើន នឹង​គ្រប់គ្រាន់​សម្រាប់​បេះដូង​លោត​បាន​កាន់តែ​លឿន និង​ដកដង្ហើម​បាន​ជ្រៅ​ៗ​។

ចំពោះ​ខ្លាញ់​ដុះ​ក្បាលពោះ​ច្រើន​ៗ​វិញ អាច​ជា​រឿង​មួយ​គ្រោះថ្នាក់​សម្រាប់​សុខភាព​ណាស់ ព្រោះ​វា​នឹង​ផ្តល់​ផលវិបាក​យ៉ាងធ្ងន់ធ្ងរ​ដល់​ការ​រំលាយ​អាហារ និង​ប្រព័ន្ធ​បេះដូង​សរសៃឈាម ជា​ពិសេស​នៅ​ពេល​ជាតិ​ខ្លាញ់​នោះ​កើនឡើង​ច្រើន​នៅ​ជុំវិញ​សរីរាង្គ​ក្នុង​ពោះ​បន្ថែម​ទៀត​។

ហេតុ​ដូច្នេះ​ហើយ​ទើប​ការ​ដើរ​ដោយ​ប្រើ​ល្បឿន​លឿន​ត្រូវ​បាន​អ្នក​វិទ្យាសាស្ត្រ​រក​ឃើញ​ថា ជួយ​បង្កើន​ការ​រំលាយ​ជាតិ​ខ្លាញ់ និង​ចង្វាក់បេះដូង ព្រមទាំង​បង្កើន​ការ​ផ្គត់ផ្គង់​អុក​ស៊ី​សែន​ដល់​កោស​កា និង​ការ​រំលាយ​អាហារ ដូច្នេះ​ខ្លាញ់​ក្បាលពោះ​ក៏​ស្រក​បាន​ច្រើន​ដែរ​។

ការ​សិក្សា​ភាគច្រើន​បាន​បញ្ជាក់​ថា ការ​ដើរ​មុន​ពេល​ញ៉ាំ​អាហារ​ពេល​ព្រឹក​នឹង​ផ្តល់​អត្ថប្រយោជន៍​យ៉ាង​ល្អ​បំផុត​។ សម្រាប់​អ្នក​ដែល​ចំណាយពេល​ដើរ​លឿន​ៗ​មុន​ពេល​ញ៉ាំ​អាហារ​ពេល​ព្រឹក ឃើញ​ថា​ប្រើប្រាស់​ជាតិ​ខ្លាញ់​ពី​ក្នុង​ខ្លួន​បាន​ច្រើន​ជាង អ្នក​ដើរ​ដោយ​ញ៉ាំ​អាហារ​ពេល​ព្រឹក​រួច រហូត​ដល់ ៥០​ភាគរយ​ឯណោះ​។
តើ​គួរ​ដើរ​លឿន និង​ច្រើន​ប៉ុណ្ណា​ទៅ?

អ្នក​ត្រូវ​តែ​ដើរ​ក្នុង​ល្បួ​ន​មួយ​លឿន​ល្មម ដូច្នេះ​បេះដូង​នឹង​លោត​បាន​កាន់តែ​លឿន ហើយ​ដកដង្ហើម​បាន​កាន់តែ​ជ្រៅ​ៗ​។ បើសិនជា​ការ​ដើរ​របស់​អ្នក​រហូត​ដល់​ធ្វើ​ឲ្យ​និយាយ​អ្វី​មិន​ទាន់ នោះ​មាន​ន័យ​ថា ការ​ដើរ​នេះ​លឿន​ពេក​ហើយ​។ យក​ល្អ​គួរតែ​ចំណាយពេល​ដើរ​យ៉ាងតិច​បំផុត​ត្រឹម ៣០ ទៅ​៦០​នាទី​ក្នុង​មួយ​ថ្ងៃ ចំនួន ៤ ទៅ​៦​ថ្ងៃ​ក្នុង​មួ​យស​ប្តា​ហ៍​៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook