Connect with us

កងកម្លាំងប្រដាប់អាវុធ

អីយ៉ា! ខ្មែរក្រោមម្នាក់ តំណាងឲ្យវៀតណាម ឈ្នះពានរង្វាន់ ជើងឯករងលេខ១ ក្នុងកម្មវិធីប្រគួតលំដាប់ពិភពលោក Mister Global 2022

លោក ដេញ ជីវលីញ  ( Danh Chieu Linh ) ដែលមានដើមកំណើត ជា ខ្មែរក្រោម បានតំណាង ប្រទេស វៀត ណាម   ចូលប្រឡងក្នុងកម្មវីធី Mister Global 2022   និង  បានឈ្នះពានរង្វាន់ ជើងឯករងលេខ១  នៅក្នុង  កម្មវិធី ប្រកួត   បុរស  សង្ហា  លំដាប់   ស្តង់ ដា មកពីជុំវិញពិភពលោក  ប្រចាំឆ្នាំ2022 កាលពីល្ងាចថ្ងៃទី 15 ខែមីនា ម្សិលមិញនេះ  ជាយប់ផ្តាច់ព្រ័ត្រ នៃរកម្មវិធីប្រឡង Mister Global 2022 ដែលបានចាប់ផ្តើមប្រព្រឹត្តទៅនៅក្នុងប្រទេសថៃ កាលពីថ្ងៃ ទី   ៧   ខែមីនាមក ។ក្នុងកម្មវិធីនេះ ពានរង្វាន់ធំ  the southern king award  បានទៅលើ  ប្រុសស្អាត  Miguel Angel Lucas មកពីប្រទេសអេស្ប៉ាញផងដែរ។

លោក ដេញ ជីវលីញ  ( Danh Chieu Linh ) មានអាយុ ២៦ឆ្នាំ គឺមានស្រុកកំណើតនៅ Bao Lam ខេត្ត  Lam Dong ឬ  ខេត្ត  ក្រមួនស ទឹកដីកម្ពុជាក្រោម។   លោកមានកម្ពស់១.៨៥ cm   និងទម្ងន់   ៨៣គីឡូក្រាម ។   នៅឯការប្រឡង Mister Global 2022 លោក ដេញ ជីវលីញ  បានធ្វើឱ្យចៅក្រម ក៏ដូចជាបេក្ខជនមកពីជុំវិញពិភពលោក  មានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះភាពស្រស់សង្ហា  និងចំណេះដឹងរបស់លោក ដែលត្រូវបានគេចាត់ទុកថាជាគំរូដ៏ល្អផងដែរ។

គួរបញ្ជាក់ផងដែរ ការប្រឡង Mister Global នេះគឺជាលើកទី 7 ក្នុងឆ្នាំ 2022 នេះ  ដែលមានការចូលរួមពីបេក្ខជនមកពី 30 ប្រទេស ជុំវិញពិភពលោក ហើយ នេះក៏ជា ប្រកួត សម្រស់ ដ៏ ធំ បំផុត មួយ ក្នុង ចំណោម ការ ប្រកួត សម្រស់ បុរស ទាំង ប្រាំ ក្នុង ពិភពលោកផងដែរ៕

Click to comment

Leave a Reply

Your email address will not be published.

Facebook