ខណៈពេលដែលយើងបារម្ភខ្លាំងអំពីរបៀបរស់នៅផ្សេងៗដែលជំរុញឲ្យកើតជំងឺដូចជា លើសសម្ពាធឈាម ឬទឹកនោមផ្អែមនោះ យើងច្រើនតែភ្លេចអំពីសរីរាង្គសំខាន់ៗដែលត្រូវការការយកចិត្តទុកដាក់ដូចគ្នាដែរ។ អាការៈមួយចំនួននៃសរីរាង្គណាមួយខ្សោយនោះពិតជារឿងមួយដែលយើងគួរតែយកចិត្តទុកដាក់ខ្លាំងផង ជាពិសេសករណីតម្រងនោមតែម្តង ព្រោះការខ្សោយតម្រងនោមច្រើនតែរកឃើញក្នុងដំណាក់កាលមួយយឺតពេលរហូត។ យ៉ាងណាមិញ រាងកាយនឹងបញ្ជូនសញ្ញាប្រកាសអាសន្នច្រើនមុនពេលវាទៅជាអាការៈធ្ងន់ធ្ងរដូចជា៖
ប្រែប្រួលលក្ខណៈទឹកនោម
សញ្ញាខ្សោយតម្រងនោមដំបូងគេគឺទាក់ទងនឹងលក្ខណៈទឹកនោម ឬការនោមតែម្តង។ សញ្ញាដំបូងគេដែលបញ្ជាក់ថាតម្រងនោមធ្វើការមិនបានល្អអាចចាប់ផ្តើមជាមួយនឹងការនោមញឹកនៅពេលយប់ នោមកាន់តែច្រើន ឬកាន់តែតិច ទឹកនោមទៅជាខាប់ ចេះតែចង់នោមជាដើម។ ចំពោះអាការៈនោមឈើអាចបញ្ជាក់ថាមានការបង្ករោគនៅផ្លូវទឹកម៉ូត្រដែរ។ ចំណែកឯការនោមឈាមក៏ជារឿងត្រូវព្រួយបារម្ភណាស់ដែរ។
ហើម
មុខងារដ៏សំខាន់របស់តម្រងនោមគឺច្រោះជាតិពុល និងច្រោះឈាម និងលាងសម្អាតសរីរាង្គទាំងអស់ក្នុងរាងកាយ។ យ៉ាងណាមិញ សរសៃឈាមអាក់ទែ និងកាពីឡារីក្នុងតម្រងនោមដែលខូចនោះ ដូច្នេះវាពិតជាមិនអាចធ្វើការច្រោះជាតិពុលបានទៀតឡើយ។ ដូច្នេះវាអាចនឹងកើនឡើងជាតិទឹក និងអំបិលក្នុងខ្លួនចូលទៅកន្លែងផ្សេងៗនៃរាងកាយ ដែលបង្កជាការហើមកើតឡើងនៅប្រអប់ជើង ប្រអប់ដៃ និងក្រោមភ្នែក។
រមាស់ ឬស្បែកស្ងួត
ចាប់តាំងពីតម្រងនោមជួយច្រោះជាតិពុលពីរាងកាយមក វាក៏ជួយឲ្យកោសិកាគ្រាប់ឈាមក្រហមមានសុខភាពល្អ និងថែរក្សាជីវជាតិ និងជាតិរ៉ែបានត្រឹមត្រូវផងដែរ។ នៅពេលមានអតុល្យភាពជាតិរ៉ែ និងជីវជាតិ ព្រមទាំងមានកាកសំណល់ក្នុងឈាមច្រើន វាតែងតែបង្កជាការរមាស់ស្បែក និងស្បែកស្ងួត។
មិនសូវឃ្លានអាហារ
វាពិតជាគ្មានសញ្ញាដំបូងណាមួយនៃការខ្សោយតម្រងនោមឡើយនៅពេលដែលរាងកាយមានជាតិពុលលើស ឬកាកសំណល់ក្នុងខ្លួនច្រើន។ វាអាចនឹងចេញជារោគសញ្ញាផ្សេងច្រើន ហើយការមិនឃ្លានអាហារក៏ជាផ្នែកមួយដែរ។ តាមពិត វាគ្រាន់តែជាអាការៈមួយនៃការខ្សោយតម្រងនោមប៉ុណ្ណោះ។
អស់កម្លាំងខ្លាំង
នៅពេលតម្រងនោមធ្វើការមិនបានល្អ វានឹងឈប់បញ្ចេញអ័រម៉ូនមួយឈ្មោះថា Erythroprotein សម្រាប់ជួយដល់ការផលិតកោសិកាគ្រាប់ឈាមក្រហម។ កោសិការគ្រាប់ឈាមក្រហមទាំងនេះនឹងជួយដឹកជញ្ជូនអុកស៊ីសែន និងជីវជាតិជាច្រើនទៅគ្រប់កន្លែងនៃរាងកាយដើម្បីថែរក្សាកម្លាំងថាមពល។ ប៉ុន្តែដោយសារតែការខ្សោយតម្រងនោម ទើបធ្វើឲ្យការផលិតកោសិកាគ្រាប់ឈាមក្រហមថយចុះ ដូច្នេះនឹងបង្កជាអាការៈស្លេកស្លាំងដោយសារខ្វះគ្រាប់ឈាម និងអស់កម្លាំងខ្លាំងក្លា។
ក្អួតចង្អោ
រាល់ជាតិពុលទាំងអស់ដែលកើនឡើងក្នុងខ្លួនអាចនឹងនាំឲ្យក្អួត និងចង្អោច្រើន ដែលវាសញ្ញាមួយទៀតដែលអ្នកគួរចាប់អារម្មណ៍បំផុត៕
